នៅក្នុងព្រឹត្តិការណ៍នេះ អគ្គនាយកអង្គការ FAO លោក Qu Dongyu បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងជួបប្រទះនឹងជម្លោះភូមិសាស្ត្រនយោបាយ ដែលជាការតក់ស្លុតជាប្រព័ន្ធដែលប៉ះពាល់ដោយផ្ទាល់ដល់បណ្តាញកសិកម្ម និងស្បៀងអាហារសកល។ លោកក៏បានកត់សម្គាល់ថា ផលប៉ះពាល់ធំបំផុតនឹងមិនកើតឡើងភ្លាមៗទេ ប៉ុន្តែនឹងលេចចេញជារូបរាងក្នុងអំឡុងពេលដាំដុះ​ និងប្រមូលផលដំណាក់កាល ២០២៦-២០២៧ នៅពេលដែលទិន្នផលធ្លាក់ចុះយ៉ាង​ខ្លាំង​ដោយសា​រតែកង្វះជី។

ចែករំលែក​មតិដូចគ្នា នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez បានគូសបញ្ជាក់ពីផលប៉ះពាល់​ដោយ​ផ្ទាល់នៃការបិទច្រកសមុទ្រ Hormuz ដែលជាចំណុចឆ្លងកាត់ស្ទើរតែពាក់កណ្តាលនៃពាណិជ្ជកម្មតាម​ផ្លូវ​សមុទ្រនៃ ជីអាសូត របស់ពិភពលោក។ ស្ថានភាពនេះបានជំរុញឱ្យតម្លៃជីកើនឡើង ៥០% ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់កសិកររាប់លាននាក់នៅទូទាំងពិភពលោក។ លោក​នាយករដ្ឋមន្ត្រីបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន ខណៈដែលជម្លោះបច្ចុប្បន្នកំពុងបង្កើតគ្រោះសោកនាដកម្មស្បៀងអាហារក្នុងទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានពីមុនមក។​

យោងតាម FAO ប្រទេសនានានៅអាហ្វ្រិក និងអាស៊ី ដែលពឹងផ្អែកទាំងស្រុងលើការនាំចូលស្បៀងអាហារ កំពុងប្រឈមមុខនឹងផលប៉ះពាល់ទ្វេដងពីអតិផរណា បំណូល​សាធារណៈ​ និង​បាតុភូត​អាកាសធាតុ​ El Nino ៕​