យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម ដោយទទួលការអញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. និងភរិយា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅហ្វីលីពីន។ ដំណើរទស្សនកិច្ចនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦៕





