ថ្លែងនៅក្នុងពិធីបើក លោកស្រី Trinh Thi Thuy អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានអះអាងថា តាមរយៈសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា សម្រស់វប្បធម៌វៀតណាមនឹងត្រូវបានរីកសាយភាយដល់ប្រជាជនកម្ពុជា និងមិត្តភក្តិអន្តរជាតិតាមរយៈសិល្បៈសៀក រួមផ្សំជាមួយនឹងបទចម្រៀង របាំ ការសម្តែងតន្ត្រីប្រពៃណី និងសហសម័យរបស់វៀតណាម។ លោកស្រីអនុរដ្ឋមន្រ្តី Trinh Thi Thuy ជឿជាក់ថា សកម្មភាពជួបប្រាស្រ័យវប្បធម៌រវាងប្រទេសទាំងពីរ នឹងរួមចំណែកដល់ការពង្រឹងនិងពង្រីកបន្ថែមទៀត «ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង» រវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា លោកស្រី ភឿង សកុណា បានអះអាងថា កម្ពុជានិងវៀតណាម ជានិច្ចកាលរក្សាទំនាក់ទំនងល្អក្នុងស្មារតីជាអ្នកជិតខាងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក។ លោកស្រីរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការអនុវត្តផែនការសហប្រតិបត្តិការវប្បធម៌និងសិល្បៈ ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់វិស័យវប្បធម៌រវាងប្រទេសជិតខាងទាំងពីរ។
កម្មវិធីសិល្បៈ រួមទាំងការសម្តែងដូចជា "ឬស្សីវៀតណាម" ការសម្តែង "ពិធីបុណ្យ Tay Nguyen" និង "វៀតណាម - កម្ពុជា សាមគ្គី" ដែលរំលេចនូវចំណងមិត្តភាព និងភាពជាអ្នកជិតខាងដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជា ក៏ដូចជាឧទ្ទេសនាមអំពីតម្លៃនៃអត្តសញ្ញាណនវប្បធម៌វៀតណាមផងដែរ។
សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅរហូតដល់ដំណាច់ថ្ងៃទី៣០ ខែឧសភា៕





