ព្យុះទីហ្វុងបាវី បានបោកចូលទៅក្នុងតំបន់ឃ្លាំមើលរបស់ហ្វីលីពីន (PAR)។ ភ្នែកព្យុះទីហ្វុងនេះត្រូវបានប៉ាន់ប្រមាណថា ស្ថិតនៅចម្ងាយ ១៤០៥ គីឡូម៉ែត្រ ពីភាគខាងកើត នៃតំបន់លូហ្សុនខាងជើង ជាមួយនឹងកម្លាំងខ្យល់បក់អតិបរមា ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោងនៅជិតភ្នែកព្យុះ និងអាចឡើងរហូតដល់ ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយសារតែផលប៉ះពាល់នៃព្យុះទីហ្វុង សាលារៀនជាច្រើននៅក្នុងតំបន់មេត្រូម៉ានីលបានបិទទ្វារនៅថ្ងៃទី ៨ ខែកក្កដា ឬប្តូរទៅទម្រង់សិក្សាជំនួស។ ស្ថាប័នឧតុនិយម ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន (Pagasa) បានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួននៃ Visayas និង Mindanao។ ការធ្វើដំណើរតាមសមុទ្រគឺមានគ្រោះថ្នាក់សម្រាប់នាវាធំៗគ្រប់ប្រភេទ។ សមាជិកនាវិកទាំងអស់ត្រូវតែស្នាក់នៅកំពង់ផែ ឬស្វែងរកជម្រកសុវត្ថិភាព៕