សេចក្តីថ្លែងការណ៍នេះត្រូវបានប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នាំចេញនាថ្ងសទី ១៦ ខែតុលា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Irakli Kobakhidze នៅប្រទេសអាមេនី នៅខាងក្រៅកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីភាពចម្រុះជីវសាស្ត្រ។ លោក Masoud Pezeshkian បានបដិសេធការចោទប្រកាន់ថា អ៊ីរ៉ង់ចង់មានអាវុធនុយក្លេអ៊ែរ ខណៈពេលដែលបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ត្រៀមខ្លួនចូលរួមការសន្ទនាជាមួយទីក្រុងវ៉ាស៊ីនតោនដើម្បីដោះស្រាយជម្លោះ។
នៅក្នុងការវិវឌ្ឍគួរឱ្យកត់សម្គាល់មួយទៀត ក្រសួងការបរទេសអ៊ីរ៉ង់នាថ្ងៃទី១៦ ខែតុលា បានបដិសេធការចោទប្រកាន់ពីការចូលរួមរបស់ទីក្រុងតេអេរ៉ង់ក្នុងការវាយប្រហារថ្មីៗរបស់ក្រុម ហ៊ូធីនៅក្នុងប្រទេសយេម៉ែនប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយថា ទីក្រុងតេអេរ៉ង់មិនដើរតួនាទីអ្វីទាំងអស់នៅក្នុងសកម្មភាពរបស់ក្រុមហ៊ូធីប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត។ ផ្ទុយទៅវិញ ទីក្រុង តេអេរ៉ង់តែងតែត្រៀមខ្លួនសម្របសម្រួល និងជួយភាគីទាំងពីរដោះស្រាយជម្លោះ៕






