កិច្ចប្រជុំកំពូលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ៧ ខែកក្កដា នៅទីក្រុងអង់ការ៉ា ប្រទេសទួរគី បានបើកជាមួយនឹងវេទិកាឧស្សាហកម្មការពារជាតិ ដែលសម្ព័ន្ធភាពនេះបានប្រកាសកម្មវិធីសហប្រតិបត្តិការ និងទិញអាវុធថ្មីៗជាច្រើន ដែលមានតម្លៃរាប់សិបពាន់លានដុល្លារអាមេរិក សំដៅបង្កើនសមត្ថភាពយោធា និងជំរុញផលិតកម្មការពារជាតិ។
អគ្គលេខាធិការណាតូ លោក Mark Rutte បានឧទ្ទេសនាមពីគំនិតផ្តួចផ្តើម Drone Edge សំដៅលើកកំពស់សមត្ថភាពបង្ការប្រឆាំងយន្តហោះគ្មានមនុស្សបើក ជាមួយនឹងការសន្យាវិនិយោគថវិកាជាង ៤០ ពាន់លានដុល្លារក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ណាតូក៏បានដាក់ឱ្យដំណើរការវេទិកា Front Door ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសការពារជាតិឯកជនក្នុងការខិតជិតកិច្ចសន្យារបស់សម្ព័ន្ធភាព ព្រមទាំងអនុវត្តន៍កម្មវិធីសហប្រតិបត្តិការឧស្សាហកម្មក្នុងតម្លៃ ២,៨ ពាន់លានដុល្លារ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកសហការជាមួយដៃគូអឺរ៉ុប ដើម្បីផលិតរថក្រោះ Abrams កាំជ្រួចមីស៊ីល ATACMS និងឧបករណ៍យោធាផ្សេងទៀតនៅអឺរ៉ុបផងដែរ។
យោងតាមលោក Mark Rutte អគ្គលេខាធិការអង្គការណាតូ កម្មវិធីថ្មីទាំងនេះ គឺសំដៅប្រែក្លាយការប្តេជ្ញាចិត្តបង្កើនការចំណាយលើវិស័យការពារជាតិ ទៅជាសមត្ថភាពយោធាជាក់ស្តែង ក្នុងបរិបទដែលអង្គការណាតូជំរុញឱ្យប្រទេសសមាជិកបង្កើនថវិកាការពារជាតិឡើងរហូតដល់ ៥% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០៣៥ ហើយអឺរ៉ុបត្រូវតែទទួលខុសត្រូវផ្នែកសន្តិសុខកាន់តែច្រើន៕





