ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីតបានរាយការណ៍នៅថ្ងៃទី ២១ ខែតុលាថា មនុស្សយ៉ាងហោចណាស់ចំនួនពីរនាក់ បានស្លាប់នៅក្នុងការវាយប្រហារដ៏អរិភាព ដែលធ្វើឡើងដោយកងកម្លាំងហ៊ូធីនៅក្នុងប្រទេសយេម៉ែន។ ករណីមនុស្សស្លាប់បានកើតឡើងនៅពេលដែលប្រព័ន្ធការពារដែនអាកាសអារ៉ាប៊ីសាអូឌីតបានប៉ុនប៉ងស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកដែលបាញ់ចេញពីប្រទេសយេម៉ែន សំដៅលើវាលប្រេង Shaybah នៃសាជីវកម្ម Aramco។ ការវាយប្រហារនេះបានដុតបំផ្លាញមធ្យោបាយមួយរបស់អ្នកម៉ៅការដែលកំពុងធ្វើការនៅវាលប្រេង ប៉ុន្តែមិនបានប៉ះពាល់ដល់ប្រតិបត្តិការនៅមូលដ្ឋាននោះទេ។ ក្រៅពីអ្នកស្លាប់ពីរនាក់ រួមទាំងជនជាតិហ្វីលីពីនម្នាក់ និងជនជាតិនេប៉ាល់ម្នាក់ មានមនុស្សពីរនាក់ផ្សេងទៀតបានរងរបួស។ កងកម្លាំងហ៊ូធីមិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយទេ៕