ព័ត៌មានស្តីពីកោះ Qeshm រងការវាយប្ហរហារពីអាមេរិក ត្រូវបានអភិបាលរងខេត្ត Hormozgan លោក Ahmad Nafisi បញ្ជាក់។ មន្ត្រីអ៊ីរ៉ង់រូបនេះបានឱ្យដឹងថា ទីតាំងមួយចំនួននៅលើកោះនេះត្រូវបានវាយប្រហារ ប៉ុន្តែមិនបណ្តាលឱ្យមានមនុស្សស្លាប់ ឬរបួស ឬខូចខាតធ្ងន់ធ្ងរដល់តំបន់លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងសេវាសាធារណៈនៅលើកោះនោះទេ។ ស្ថានភាពនៅកោះ Qeshm បច្ចុប្បន្ននៅតែស្ថិតក្រោមការគ្រប់គ្រងពេញលេញរបស់អ៊ីរ៉ង់។
កងទ័ពអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា មិនទាន់បានបញ្ជាក់អំពីការវាយប្រហារលើកោះ Qeshm នោះទេ។ មន្ត្រីអ៊ីរ៉ង់ក៏មិនទាន់បានប្រកាសអំពីវិធានការឆ្លើយតបណាមួយនៅឡើយដែរ៕




