យោងតាមគណៈកម្មការរៀបចំ រហូតមកដល់ពេលនេះ ខេត្តនិងទីក្រុងទាំង ៣៤ បានចេញផែនការរៀបចំសកម្មភាព​ជួយជ្រោមជ្រែង ដោយមានកម្មវិធី និងព្រឹត្តិការណ៍វប្បធម៌ សិល្បៈ កីឡា ការតាំងពិព័រណ៍ និងការបង្ហាញជាង ៤០០។ សកម្មភាពទាំងនេះមានគោលបំណង​លើក​តម្កើងអត្តសញ្ញាណវប្បធម៌ជាតិ លើកកម្ពស់ស្មារតីនៃផែនមហាសាមគ្គីជនជាតិទាំងមូល និងបង្កើតលក្ខខណ្ឌ​សម្រាប់ប្រជាជនចូលរួមដោយផ្ទាល់ ច្នៃប្រឌិត និងទទួលបានវប្បធម៌។ ទាក់ទងនឹងតម្រូវការសម្រាប់ការឃោសនាទាំងមុន ក្នុងអំ​ឡុងពេល និងក្រោយទិវាវប្បធម៌វៀតណាមលើកដំបូង លោក Bùi Hoài Sơn អនុប្រធានគណៈកម្មការឃោសនាការអប់រំមជ្ឈិម បានសង្កត់ធ្ងន់ថា៖

«មិន​ត្រឹម​តែរាយការណ៍អំពីសកម្មភាពតែប៉ុណ្ណោះ ប៉ុន្តែក៏ត្រូវជួយសាធារណជនឱ្យយល់បានត្រឹមត្រូវ ស៊ីជម្រៅ និងមានអារម្មណ៍អំពីតម្លៃនៃវប្បធម៌ កម្លាំងនៃផែនមហាសាមគ្គីជន​ជាតិ និងការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗក្នុងការកសាង និងអភិវឌ្ឍវប្បធម៌ និងប្រជាជនវៀតណាម»​។

ការប្រារព្ធទិវាវប្បធម៌វៀតណាមទូទាំងប្រទេសលើកដំបូងនៅឆ្នាំ ២០២៦ នឹងត្រូវធ្វើឡើងរួមគ្នាជាមួយនឹងសកម្មភាពរំលឹកខួបលើកទី ៨០ នៃសន្និសីទវប្បធម៌ួទូទាំងប្រទេសលើកដំបូង (២៤ វិច្ឆិកា ១៩៤៦ – ២៤ វិច្ឆិកា ២០២៦) ដែលបញ្ជាក់ពីតួនាទីរបស់វប្បធម៌ក្នុងជីវភាពសង្គម និងការអភិវឌ្ឍ​ប្រទេស​ជាតិ៕​