VOV WorldVOV World
ពិធីបុណ្យ Tam Blang M'prang Bon – មោទនភាពរបស់ប្រជាជន M'nong
20/04/2026 07:06
[VOVWORLD] - នាខែមីនា នៅពេលដែលដើម Blang (ដើមកប្បាស) រីកដុះដាល ប្រជាជនជនជាតិ M'nong នៅតំបន់តីង្វៀន បានរៀបចំពិធីបុណ្យ Tam Blang M'prang Bon (ត្រូវបានគេស្គាល់ផងដែរថា ជាពិធីបុណ្យធ្វើរបងភុមិ (Bon) ឬពិធីបុណ្យដាំដើមឈើ Blang (ដើមកប្បាស)។ សម្រាប់ប្រជាជន M'nong ដើម Blang តំណាងឱ្យជំនឿជាក់របស់ប្រជាជនលើអំណាចរបស់ពពួកទេវតា ក្នុងការថែទាំនិងផ្តល់ជម្រកការពារអ្នកភូមិពីការលំបាកទាំងអស់។
ពិធីបុណ្យ Tam Blang M'prang Bon – មោទនភាពរបស់ប្រជាជន M'nong
13-19.4-smdt-anh_1.jpg ទិដ្ឋភាពនៃពិធីបុណ្យ Tam Blang M'prang bon របស់ជនជាតិ M'nong (រូបថត៖ Quoc Hoc/VOV-Tay Nguyen) ដូច្នេះ អ្នកភូមិបានរៀបចំពិធីបុណ្យនេះ ដើម្បីអរព្រះគុណដល់ទេវតា Blang ដែលបានការពារអ្នកភូមិ ហើយក្នុងពេលជាមួយគ្នានេះ បួងសួងសូមឲ្យអាកាសធាតុអំណោយផល ការប្រមូលផលដ៏បរិបូរណ៍។ មុនពេលពិធីនេះធ្វើឡើង ចាស់ទុំក្នុងភូមិ និងអ្នកមានកិត្យានុភាពបានប្រមូលផ្តុំអ្នកភូមិដើម្បីឯកភាពគ្នាលើកាលបរិច្ឆេទ និងទីតាំងសម្រាប់ដាំដើមឈើ Blang និងចាត់តាំងការងារជាក់ស្តែងដល់មនុស្សគ្រប់គ្នានៅក្នុងភូមិ។ យុវជនចូលទៅក្នុងព្រៃដើម្បីជ្រើសរើសដើមឫស្សីដ៏ស្រស់ស្អាតសម្រាប់ដំឡើងបង្គោលពិធី; ស្ត្រី​ធ្វើ​ពិធី​ត្រាំ​ស្រាពាង ចម្អិន​បាយ ហាត់​ច្រៀង និង​រាំ...។ នៅចំ​ថ្ងៃ​សំខាន់ ពិធីបុណ្យធ្វើរបងភូមិ និងដាំដើម Blang  ​ត្រូវ​បាន​រៀបចំ​យ៉ាង​ឱឡារិក។     ចាប់ពី​ព្រឹក​ព្រលឹម មនុស្ស​ម្នាមួយ​ចំនួន​ធំ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ទីធ្លា​មជ្ឈមណ្ឌល​វប្បធម៌​សហគមន៍​នៃ​ភូមិ​ចារ៉ា ឃុំ​ណឹមណុង ខេត្ត​ឡឹម ដុង ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ Tam Blang M'prang Bon។ ក្នុង​បរិយាកាសរស់រវើសនៃសូរសំឡេង​គង ឃ្មោះនិង​ពណ៌​ស្រស់​ឆើតឆាយ​នៃ​ក្រណាត់​ប្រពៃណីចរបាប់ ប្រជាជន​បាន​រាំ​យ៉ាង​សប្បាយ​រីករាយ​តាម​បទ​ចម្រៀង​គង "ស្វាគមន៍​ភ្ញៀវ"។  Y’ Bằng  យុវជនជនជាតិ M’nong ​ម្នាក់​ដែល​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ បាន​ចែករំលែក​ថា៖   
TAG
VOV/VOVWORLD/ពិធីបុណ្យ/Tam Blang M'prang Bon/មោទនភាព/ប្រជាជន M'nong