VOV WorldVOV World
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប
21/04/2026 09:33
[VOVWORLD] - នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប
21.4-am_chieu-13-tbt_du_le-anh_1.jpg គណៈប្រតិភូចូលរួមពិធី (រូបថត៖ Van Hieu/VOV) អញ្ជើញថ្លែងនៅទីនោះ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម មានប្រសាសន៍ថា ដោយធ្វើតាមគំរូរបស់អតីតអគ្គលេខាបក្សហា ហ៊ុយ តឹប (១៩០៦-១៩៤១) ចាំបាច់ត្រូវបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការលុបបំបាត់ឧបសគ្គអំពីស្ថាប័ន ការត្រិះរិះអំពីអភិបាលកិច្ច ធ្វើឲ្យសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយម...។ នៅក្នុងដំណាក់កាលថ្មីនេះ គុណភាពទាំងអស់ត្រូវតែក្លាយជាស្តង់ដារនៃសកម្មភាពសម្រាប់គ្រប់កម្មាភិបាល និងបក្ខជន៖ ហ៊ានគិត ហ៊ានធ្វើសកម្មភាព ហ៊ានច្នៃប្រឌិត ហ៊ានទទួលខុសត្រូវ និងហ៊ានធ្វើសកម្មភាពដើម្បីផលប្រយោជន៍រួម។ “ពង្រីកស្មារតីនិងឋានៈមនោគមវិជ្ជារបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប នៅក្នុង យុគសម័យថ្មីនៃការអភិវឌ្ឍ យើងត្រូវតែដាស់តឿនសេចក្តីប្រាថ្នាដើម្បីក្រោកឈរឡើង ស្មារតីនៃការពឹងផ្អែកលើខ្លួនឯង ភាពគ្រប់គ្រាន់ដោយខ្លួនឯង និងកម្លាំងខ្លួនឯង ហើយបង្ហាញភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាម។ ដើម្បីសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព យើងត្រូវតែធ្វើការទម្លាយថ្មីៗក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង។ អភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់។ កសាងហេដ្ឋារចនាសម្ព័ន្ធសមកាលកម្ម និងទំនើបនិងបង្កើនផលិតភាព ការប្រកួតប្រជែង និងភាពធន់នៃសេដ្ឋកិច្ច។ កំណើនត្រូវតែភ្ជាប់ទៅនឹងវឌ្ឍនភាព យុត្តិធម៌សង្គម ការអភិវឌ្ឍវប្បធម៌និងមនុស្ស ការពារបរិស្ថាន ការពារជាតិ និងសន្តិសុខ និងស្ថិរភាពនយោបាយ និងសង្គម។ រាល់គោលនយោបាយ និងគោលការណ៍ណែនាំទាំងអស់ត្រូវតែមានគោលបំណងលើកកំពស់ជីវភាពរស់នៅ និងសុភមង្គលរបស់ប្រជាជន។ ដូច្នេះប្រជាជនគឺជាចំណុចកណ្តាល ជាប្រធានបទ និងជាកម្លាំងចលករនៃការអភិវឌ្ឍ”។ 21.4-am_chieu-13-tbt_du_le-anh_2.jpg អគ្គលេបក្ស ប្រធាំនរដ្ឋ លោក តូ ឡឹម អញ្ជើញ ថ្លែងសុន្ទរកថានៅក្នុងពិធី (រូបថត៖ Van Hieu/VOV) លោកអតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប កើតនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ១៩០៦ នៅខេត្តហាទិញ និងបានទទួលមរណភាពនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ១៩៤១។ លោកគឺជាអគ្គលេខាបក្សទី ៣ នៃបក្សកុម្មុយនិស្តឥណ្ឌូចិន (ក្រោយមកជាបក្សកុម្មុយនិស្តវៀតណាម) ជាថ្នាក់ដឹកនាំដ៏រឹងមាំម្នាក់ ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការស្តារ ការបង្រួបបង្រួម និងការអភិវឌ្ឍបក្សកុម្មុយនិស្តឥណ្ឌូចិន ដោយបានដាក់បូលដ្ឋានគ្រឹះសម្រាប់ការបង្ហើយវិទ្យាសាស្ត្រប្រវត្តិសាស្ត្ររបស់បក្ស៕
TAG
VOV/VOVWORLD/អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម/រំលឹក/ខួបលើកទី ១២០/កំណើត/អតីតអគ្គលេខាបក្ស/ហា ហ៊ុយ តឹប

More