ផ្ដឹកជញ្ជូនទំនិញនៅកំពង់ផែ (រូបថត៖ VNA)

ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី រួមមានប្រទេសចំនួន ៤៥ នៅអាស៊ី ប៉ាស៊ីហ្វិក ដែលត្រូវបានព្យាករណ៍ថានឹងមានកំណើន ៧,៣% នៅឆ្នាំ ២០២១ ពោលគឺកើនឡើងបើប្រៀបធៀបនឹងកំណើន ៦,៨% ដែលត្រូវបានព្យាករណ៍កាលពី ឆ្នាំ ២០២០។

យោងតាមការព្យាករណ៍របស់ ADB បានឲ្យដឹងថា ចិននិងឥណ្ឌានឹងនាំមុខគេអំពីការស្ដារសេដ្ឋកិច្ចឡើងវិញនៅក្នុងតំបន់ដ៏ធំទូលំទូលាយទាំងមូល ដែលលាតសន្ធឹងពីប្រជុំកោះ Cook នៅមហាសមុទ្រប៉ាស៊ីហ្វិក ដល់កាហ្សាក់ស្ថាន នៅអាស៊ីកណ្ដាល។

តំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេព្យាករណ៍ថាមានកំណើន ៤,៤% ពោលគឺធ្លាក់ចុះបើប្រៀបធៀបនឹងកម្រិត ៥,៥% ដែលបានព្យាករណ៍ពីមុននេះ ព្រោះថាសេដ្ឋកិច្ចមីយ៉ាន់ម៉ាបានធ្លាក់ចុះ ដោយសារវិបត្តិនាបច្ចុប្បន្ននេះ។ ក្នុងពេលនោះ

វៀតណាមត្រូវបានព្យាករណ៍ថានឹងមានកំណើន ៦,៧% ក្នុងឆ្នាំ ២០២១ និង ៧% នៅឆ្នាំ ២០២២ ផងដែរ៕