អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន។ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង អញ្ជើញទទួលស្វាគមន៍ ជួបពិភាក្សា និងរួមជាមួយលោកស្រីនាយករដ្ឋមន្ត្រីជប៉ន ជួបជាមួយអ្នកសារព័ត៌មានដើម្បីជូនព័ត៌មានអំពីលទ្ធផលនៃជំនួបពិភាក្សា។ ក្នុងឱកាសនេះ នៅចំពោះមុខវត្តមានលោកនាយករដ្ឋមន្ត្រី ឡេ មិញ​ហ៊ឹង និងលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ីឈី សាណាអេ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរបានផ្លាស់ប្តូរឯកសារសហប្រតិបត្តិការចំនួនប្រាំមួយ។ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង អញ្ជើញជាអថិបតីពិធីទទួលស្វាគមន៍យ៉ាងអធិកអធមជូនចំពោះលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ីឈី សាណាអេ ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញជួបសវនាការជាមួយលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ីឈី សាណាអេ ផងដែរ។

ក្នុងជំនួបទទួលជួបនិងពិភាក្សា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាធ្វើឲ្យស៊ីជម្រៅថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលជាសសរស្តម្ភសំខាន់នៃទំនាក់ទំនង តាមរយៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគនិង ODA ដោយរួមចំណែកដល់ការធានាសន្តិសុខសេដ្ឋកិច្ច សន្តិសុខថាមពល និងកសិកម្មប្រកបដោយចីរភាព; ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពគ្នាលើវិធានការនានា ដើម្បីនាំយកការវិនិយោគរបស់ជប៉ុននៅក្នុងប្រទេសវៀតណាមឱ្យដល់ ៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងចំណូលពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៦០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ និងយល់ព្រមសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអនុតំបន់មេគង្គ... នៅក្នុងបរិបទនៃស្ថានភាពអន្តរជាតិដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ដែលកំពុងប៉ះពាល់អវិជ្ជមានដល់សន្តិសុខសេដ្ឋកិច្ច និងសន្តិសុខថាមពលសកល ដោយរួមគ្នា រួមចំណែកជាក់ស្តែងក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕