ADB៖ វៀតណាមមានឱកាសអំណោយផលជាច្រើនសម្រាប់ការលោតផ្លោះនិងស្ទុះឈានទៅមុខ
20/01/2026 06:22
(VOVWORLD) - នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានមកពីវិទ្យុសំឡេងវៀតណាម ក្នុងឱកាសនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលកំពុងប្រារព្ធធ្វើឡើងនៅនៅទីក្រុងហាណូយ នាយកជាតិនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាម លោក Shantanu Chakraborty បានសង្កត់ធ្ងន់ថា កំណែទម្រង់ដែលវៀតណាមកំពុងអនុវត្តគឺជាកំណែទម្រង់ធំបំផុតចាប់តាំងពីសម័យកាលផ្លាស់ប្តូរថ្មីហើយវៀតណាមកំពុងប្រឈមមុខនឹងឱកាសជាច្រើនសម្រាប់ការលោតផ្លោះយ៉ាងអស្ចារ្យ។

លោក Shantanu Chakraborty នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសវៀតណាម (រូបថត៖ ADB) លោក Shantanu Chakraborty បានចាត់ទុកថា រដ្ឋាភិបាលវៀតណាមបានបង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តកំណែទម្រង់សំខាន់ៗជាបន្តបន្ទាប់ ដើម្បីពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ច។ លោក Shantanu Chakraborty បានសង្កត់ធ្ងន់ថា៖ “វៀតណាមនៅតែមានឱកាសជាច្រើនក្នុង ឆ្នាំ ២០២៦ ជាពិសេសនៅពេលដែលផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំបន្ទាប់បានរំពឹងថា នឹងត្រូវបានអនុវត្តចាប់ពីចំណុចនេះ។ ឆ្នាំ ២០២៦ គឺមានសារៈសំខាន់ជាពិសេស ខណៈដែលវៀតណាមចូលទៅក្នុងវដ្តនយោបាយដ៏ស្វាហាប់ ជាមួយនឹងមហាសន្និបាតបក្ស និងការពង្រឹងក្បាលម៉ាស៊ីនរដ្ឋសភាថ្មី។ លទ្ធផលដែលវៀតណាមសម្រេចបាននៅឆ្នាំ ២០២៥ ទាក់ទងនឹងកំណែទម្រង់គឺគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ ខ្ញុំរំពឹងថា សន្ទុះវិជ្ជមាននៃកំណែទម្រង់ និងការអភិវឌ្ឍនេះនឹងបន្តរក្សានៅឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់ ខណៈដែលវៀតណាមចូលទៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ”។ លោក Shantanu Chakraborty បានលើកច្បាស់ថា ADB ជឿជាក់លើវៀតណាម នឹងបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រួមជាមួយនោះ គឺការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងការទាញយកអត្ថប្រយោជន៍ពីនវានុវត្តន៍៕
TAG
VOV/VOVworld/ADB/វៀតណាម/ឱកាសអំណោយផល/លោតផ្លោះ/ស្ទុះឈានទៅមុខ
Related






