VOV WorldVOV World
AL គាំទ្រការបង្កើតរដ្ឋាភិបាលអន្តរៈកាលនៅស៊ីរី
13/05/2013 12:24
(VOVworld) – នាថ្ងៃទី ១២ ឧសភា អគ្គលេខាធិការសម្ព័ន្ធ អារ៉ាប់ (AL) លោក Nabil al-Arabi បានឲ្យដឹងថា៖ បណ្ដា ប្រទេសអារ៉ាប់គាំទ្រការបង្កើតរដ្ឋាភិបាលអន្តរៈកាលនៅ ស៊ីរីដែលមានសិទ្ធិអំណាចពេញលេញ ប្រសិនបើ រដ្ឋអំណាច របស់ប្រធានា ធិបតីស៊ីរី លោក Bashar al-Assad និងភាគីប្រឆាំង ទទួលបានការព្រមព្រៀងអំពី បញ្ហានេះ។
AL គាំទ្រការបង្កើតរដ្ឋាភិបាលអន្តរៈកាលនៅស៊ីរី
(VOVworld) – នាថ្ងៃទី ១២ ឧសភា អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Nabil al- Arabi បានឲ្យដឹងថា៖ បណ្ដាប្រទេសអារ៉ាប់គាំទ្រការបង្កើតរដ្ឋាភិបាលអន្តរៈកាល នៅស៊ីរីដែលមានសិទ្ធិអំណាចពេញលេញ ប្រសិនបើ រដ្ឋអំណាចរបស់ប្រធានាធិបតី ស៊ីរី លោក Bashar al-Assad និងភាគីប្រឆាំងទទួលបានការព្រមព្រៀងអំពី បញ្ហានេះ។ ក្នុងពេលនោះ សម្ព័ន្ធភាពប្រឆាំងនៅស៊ីរីនឹងដំណើរការកិច្ចប្រជុំនៅ ទីក្រុង Istabul ទួរគី នាថ្ងៃទី ២៣ ឧសភា ខាងមុខ ដើម្បីសម្រេចចូលរួមសន្និសីទ អន្តរជាតិ តាមការផ្តើម គំនិតរបស់អាមេរិកនិងរុស្ស៊ី ដែរឬទេ។ ទាក់ទិនដល់ជំលោះ ក្នុងតំបន់ រដ្ឋមន្ត្រីក្រសួង ព័ត៌មានស៊ីរី លោក Omran al-Zoubi នាថ្ងៃទី ១២ ឧសភា បានប្រកាសថា៖ Damascus នឹងបញ្ជូនកងទ័ពទៅកាន់តំបន់ខ្ពង់រាប Golan ពេលណាក៏បាន ដែលត្រូវទន្ទ្រាន កាន់កាប់នៅគ្រប់ពេលវេលា ដោយសារ នេះគឺជាតំបន់ផ្ទៃដីរបស់ស៊ីរី។ សេចក្តីថ្លែងការ ពោលខាងលើត្រូវបាននាំចេញតម្រង់ទៅលើរដ្ឋអំណាច Tel Aviv បន្ទាប់ពីការវាយ ប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលទៅលើបណ្ដាមូលដ្ឋានយោធារបស់ស៊ីរី ក្នុងរយៈពេល ១ សប្តាហ៍កន្លងមក។ តំបន់ខ្ពង់រាប Golan ត្រូវបានអ៊ីស្រាអែលទន្រ្ទាន កាន់កាប់ក្នុងសង្គ្រាមនៅមជ្ឈឹមបូរពារឆ្នាំ ១៩៦៧។ តាមការព្រមព្រៀងឈប់បាញ់ ដែលចូលជាធូរមានចាប់ពីឆ្នាំ ១៩៧៣ តទៅ ស៊ីរីមិនបញ្ជូនកងទ័ពទៅកាន់តំបន់នេះ ។ នាបច្ចុប្បន្ន ក្រុមបេសកម្មនៃអ.ស.ប. (UNDOF) កំពុងឃ្លាំមើលការអនុវត្តការព្រម ព្រៀងឈប់បាញ់ពោលខាងលើរវាង អ៊ីស្រាអែលនិងស៊ីរីនៅទីនេះ៕