VOV WorldVOV World
APECផ្តល់អាទិភាពអនុវត្តបណ្ដាគោលដៅ​ Bogor និងជំរុញការផ្សារភ្ជាប់ក្នុងតំបន់
22/04/2013 08:50
(VOVworld) – នាថ្ងៃទី ២១ មេសា សន្និសីទថ្នាក់រដ្ឋមន្ត្រី នៃវេទិការសហ ប្រតិបត្តិការសេដ្ឋកិច្ចទ្វីបអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានបញ្ចប់នៅឥណ្ឌូណេស៊ី ។
APECផ្តល់អាទិភាពអនុវត្តបណ្ដាគោលដៅ​ Bogor និងជំរុញការផ្សារភ្ជាប់ក្នុងតំបន់
(VOVworld) – នាថ្ងៃទី ២១ មេសា សន្និសីទថ្នាក់រដ្ឋមន្ត្រីនៃវេទិការសហប្រតិបត្តិការ សេដ្ឋកិច្ចទ្វីបអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានបញ្ចប់នៅឥណ្ឌូណេស៊ី ។ ក្នុងសន្និសីទ លើកនេះទទួលាបនការសន្យាអំពីការជួយឧបត្ថម្ភប្រព័ន្ធពាណិជ្ជកម្មពហុភាគីក្នុង ក្រប់ខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ការបង្កើនការផ្សារភ្ជាប់ក្នុងតំបន់ និងផ្តល់អាទិភាពជំរុញការអនុវត្តបណ្ដា “គោលដៅ Bogor” ត្រូបាន នាំចេញ។ តាម នោះ APEC នឹងក្លាយទៅជាតំបន់ពាណិជ្ជកម្មនិងវិនិយោគសេរីនាឆ្នាំ ២០២០។ បញ្ចប់ សន្និសីទ បណ្ដារដ្ឋមន្ត្រី APEC បាននាំចេញសេចក្តីថ្លែងការរួមដែលអះអាងនូវការ ឯកភាពអំពីរាល់វិធានការណ៍រួមដើម្បីទប់ទល់នឹងការសាកល្បងអាចជះឥទ្ធិពលដល់ សេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកសន្យាបន្តគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីសម្រេច ការអនុវត្តបណ្ដាគោលដៅ Bogor ជំរុញកំណើនចីរភាពនិងសមភាព ព្រមទាំង បង្កើន ការផ្សារភ្ជាប់និងសមាហរណកម្មថែមទៀត។ ក្រៅពីនោះ បណ្ដារដ្ឋមន្ត្រី APEC បាន នាំចេញសេក្តីថ្លែងការស្តីពី “ការបង្កើន ប្រព័ន្ធពាណិជ្ជកម្មពហុភាគីតាមរយៈសន្និសីទ បណ្ដារដ្ឋមន្ត្រី WTO លើកទី ៩ នៅ Bali” ឥណ្ឌូណេស៊ី៕ សន្និសីទថ្នាក់រដ្ឋមន្ត្រីនៃវេទិការសហ ប្រតិបត្តិការសេដ្ឋកិច្ចទ្វីបអាស៊ីប៉ាស៊ីហ្វិក (APEC) បានបញ្ចប់នៅឥណ្ឌូណេស៊ី ។ (Image: Vietnamplus+)