VOV WorldVOV World
Arsenal បានឈ្នះខ្លាំងក្រុមជំរើសជាតិវៀតណាម
18/07/2013 08:50
VOV-ក្នុងការប្រគួតបាល់ទាត់មិត្តភាពនាយប់ថ្ងៃទី១៧កក្កដានៅ​ពហុកីឡាដ្ឋាន​ជាតិ My Dinh ទីក្រុងហាណូយ ក្លឹបបាល់ទាត់អង់គ្លេស៍ Arsenal បានឈ្នះក្រុមជំរើសជាតិវៀតណាមដោយលទ្ធផល៧ទល់នឹង១។
Arsenal បានឈ្នះខ្លាំងក្រុមជំរើសជាតិវៀតណាម
Arsenal បានឈ្នះក្រុមជំរើសជាតិវៀតណាម (vov.vn)         VOV-ក្នុងការប្រគួតបាល់ទាត់មិត្តភាពនាយប់ថ្ងៃទី១៧កក្កដានៅ​ ពហុកីឡាដ្ឋាន​ជាតិ My Dinh ទីក្រុងហាណូយ ក្លឹបបាល់ទាត់អង់គ្លេស៍ Arsenal បានឈ្នះក្រុមជំរើសជាតិវៀតណាមដោយលទ្ធផល៧ទល់នឹង១។ នៅ​សន្និសីទ កាសែតក្រោយការប្រគួត គ្រូបង្វឹក Arsenal លោក Arsene Wenger បានឲ្យដឹងថា​ លោកសប្បាយរីករាយដោយសារការគាំទ្រនិង​ការ​ស្វាគមន៍របស់អ្នកគាំទ្រវៀត ណាម។ គ្រូបង្វឹក Arsene Wenger ជាថ្មីម្ដងទៀត​បាន​រំលឹកឡើងវិញសេចក្តី អញ្ចើញមកទស្សនាប្រទេសអង់គ្លេស៍របស់លោកចំពោះអ្នកគាំទ្រមួយរូបរបស់ ក្រុមបាល់ទាត់ទីក្រុងឡុង។ អ្នកមានកិត្តិយសទទួលបាន​សេចក្តី​អញ្ចើញនោះ ជានិស្សិតមានអាយុ២០ឆ្នាំ Vu Xuan Tien អ្នកគាំទ្រ Arsenal ដែល​បានរត់លើ កំណាត់ផ្លូវ៥គីឡូម៉ែត្រតាមរថយន្តដឹកសមាជិកក្លឹប Arsenal។ រីឯខ្លួនវិញ គ្រូ បង្វឹក Hoang Van Phuc របស់ក្រុមជំរើសជាតិវៀតណាមបានចាត់​ទុក​ថា​បណ្ដា កីឡាករវៀតណាមបានរៀនសូត្រជាច្រើនក្រោយការប្រគួតលើក​នេះ។         “សមត្ថភាពនិងបច្ចេកទេសរបស់គេអស្ចារ្សណាស់។ រីឯការចាញរបស់​ យើង​គឺមិនបាច់វិភាគទៀតឡើយពីព្រោះសមត្ថភាពរបស់បណ្ដាកីឡាករ Arsenal អស្ចារ្ស​ណាស់។ ជាពិសេសក្នុងពេលដែលបណ្ដាកីឡាករយើងបានស៊ុតចូលទី នៅប៉ុន្មាន​នាទី​ចុងក្រោយការប្រគួត គណៈកម្មាការបង្វឹកយើងខ្ញុំរំភើបចិត្តនិង ពេញចិត្តណាស់៕”