VOV WorldVOV World
ភាពតានតឹងលើឧបទ្វីបកូរ៉េអាចហួសពីកំរិតត្រួតពិនិត្យ
10/04/2013 09:08
(VOVworld) – បន្ទាប់ពី ស.ប.ប.ក. បានសើ្នឲ្យបណ្ដាអង្គការ ក្រុមហ៊ុននិងភ្ញៀវ ទេសចរណ៍បរទេសនៅកូរ៉េខាងត្បូងភៀស ខ្លួន ក្នុងករណី សង្គ្រាមមួយអាចផ្ទុះ ឡើង នាថ្ងៃទី ៩ មេសា ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye បាននាំចេញសេចក្តីថ្លែងការថា៖ Seoul ចាត់ទុកការ គំរាមកំហែង របស់ព្យុងយ៉ាងគឺជាល្បែងសង្គ្រាមចិត្តសាស្ត្រ។
ភាពតានតឹងលើឧបទ្វីបកូរ៉េអាចហួសពីកំរិតត្រួតពិនិត្យ
(VOVworld) – បន្ទាប់ពី ស.ប.ប.ក. បានសើ្នឲ្យបណ្ដាអង្គការ ក្រុមហ៊ុននិងភ្ញៀវ ទេសចរណ៍បរទេសនៅកូរ៉េខាងត្បូងភៀសខ្លួន ក្នុងករណី សង្គ្រាមមួយអាចផ្ទុះ ឡើង នាថ្ងៃទី ៩ មេសា ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye បាននាំចេញសេចក្តីថ្លែងការថា៖ Seoul ចាត់ទុកការគំរាមកំហែង របស់ព្យុងយ៉ាងគឺជាល្បែងសង្គ្រាមចិត្តសាស្ត្រ។ មុននោះ ប្រធានាធិបតី Park Geun-hye ក៏បានសម្តែងនូវការអស់សង្ឍឹមចំពោះការដែល ព្យុងយ៉ាងអាចបញ្ឈប់ សកម្មភាពនៃមណ្ឌលឧស្សាហកម្មរួម Keasong ។ ថ្លែងមតិក្នុងសន្និសីទ ការសែត ប្រចាំថ្ងៃនៅរដ្ឋធានី ប៉េកាំង អ្នកនាំពក្យក្រសួងការបរទេសចិន លោក Honglei បាន អះអាងថា៖ ប៉េកាំងប្រឆាំងជំទាស់នឹងភាគីណាមួយដែលធ្វើឲ្យភាពតានតឹងលើ ឧបទ្វីបកូរ៉េអក្រក់ទៅៗ។ នាថ្ងៃដ៏ដែលអ្នកនាំពាក្យក្រសួងការបរទេសរស្ស៊ី លោក Alexander Lukashevich បានឲ្យដឹងថា៖ វិធានការតែមួយគតនាបច្ចុប្បន្នសំដៅដោះ ស្រាយវិបត្តិលើឧបទ្វីបកូរ៉េគឺសន្តិវិធី។ ក្នុងពេលនោះ អគ្គលេខា អ.ស.ប. លោក Ban Ki-moon ព្រមមានថា៖ ភាពតានតឹងលើឧបទ្វីបកូរ៉េអាច ហួសពីកំរិតត្រួតពិនិត្យ៕