VOV WorldVOV World
ភាពតានតឹងនៅបន្តទាក់ទិនដល់ជំលោះប្រជុំកោះរវាងចិននិងជប៉ុន
19/09/2012 08:40
(VOV)-នាថ្ងៃទី១៨កញ្ញា រដ្ឋាភិបាលជប៉ុនបានឲ្យដឹង ថា សកម្មជនចំនួន២នាក់របស់ប្រទេសនេះបានមក ដល់កោះ១ចំណុះប្រជុំកោះមានជំលោះអធិបតេយ្យ ភាព ជាមួយចិនដែលតូក្យូហៅថា Senkaku
ភាពតានតឹងនៅបន្តទាក់ទិនដល់ជំលោះប្រជុំកោះរវាងចិននិងជប៉ុន
(VOV)-នាថ្ងៃទី១៨កញ្ញា រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថាសកម្មជនចំនួន២នាក់របស់ ប្រទេសនេះបានមកដល់កោះ១ចំណុះប្រជុំកោះមានជំលោះអធិបតេយ្យភាព ជាមួយចិនដែលតូក្យូហៅថា Senkaku និងប៉េកាំងហៅថាដាយគូរ។ តាម ប្រធាន ខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុន Osamu Fujimura ពលរដ្ឋជប៉ុនពីរនាក់ បានមក ដល់កោះធំបំផុតក្នុងចំណោមកោះមានជំលោះពោលខាងលើ។ ដោយមានប្រតិ កម្មពីប៉េកំាង អ្នកនាំពាក្យក្រសួងការបរទេសចិន​Hong Lei បាននាំចេញការប្រ ឆំាងជំទាស់ចំពោះអំពើខាងលើរបស់ពលរដ្ឋជប៉ុនពីរនាក់នេះ នឹងចាត់ទុក នេះ ជាការរំលោភដ៏ធ្ងន់ធ្ងរលើអធិបតេយ្យភាពដែនដីរបស់ចិន។ ខណៈពេលនោះ នៅក្នុងថ្ងៃដ៏ដែលកម្លាំងការពារឆ្នេរសមុទ្រជប៉ុនឲ្យដឹងថា នាវា យាមល្បាត ចំនួន១១របស់ចិនបានឈានចូលតំបន់សមុទ្រជំវិញប្រជុំកោះមាន ជំលោះ។ បាតុកម្មប្រឆំាងជំទាសជប៉ុននៅទីក្រុងShenzhenចិននៃថ្ងៃទី១៨កញ្ញា (រូបថតៈ TTXVN)         នៅចិន រលកបាតុកម្មប្រឆំាងជប៉ុនបានរីករាលដាលជាបន្តនៅខេត្តជាច្រើន ក្នុងថ្ងៃទី១៨ កញ្ញា។ តាមទីភ្នាក់ងារស៊ីងហួរថា នៅខេត្តShenyang ភាគឦសាន របស់ចិនបាតុកររាប់ពាន់នាក់នៅជិតអគ្គស្ថានកុងស៊ុលជប៉ុនដើម្បីប្រឆាំងជំទាស់ ចំពោះការដែលរដ្ឋាភិបាលជប៉ុនទើបនឹងទិញកោះ៣ក្នុងចំណោមកោះ៥ចំណុះ ប្រជុំកោះមានជំលោះ។ ប៉ូលិសចិនក៏បានដាក់ពង្រាយនៅទីក្រុងជាច្រើនដើម្បី រក្សាសណ្តាប់ធ្នាប់និងសន្តិសុខ។         ក្នុងសន្នសីទកាសែត១នៅប៉េកាំងនាថ្ងៃទី១៨កញ្ញា បន្ទាប់ពីកិច្ចចរចារ ជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក Leon Panetta រដ្ឋមន្រ្តីការពារជាតិចិន Liang Guanglie បានសម្តែងក្តីសង្ឃឹមដោះស្រាយបញ្ហាជំលោះជាមួយជប៉ុន ដោយសន្តិវិធី៕