ភាពតានតឹងបន្តឡើងជណ្តើរនៅថៃ
30/11/2013 08:40
(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា ថ្នាក់ដឹកនាំនៃក្រមបាតុករ Suthep Thaugsuban បានអំពាវនាវឲ្យបាតុករដណ្តើមកាន់ កាប់បណ្ដាស្ថាប័នរបស់ រដ្ឋាភិបាល សំដៅបង្កើនការដាក់ សម្ពាធចំពោះរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Yingluck Shinawatra។

នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា ថ្នាក់ដឹកនាំនៃក្រមបាតុករ Suthep Thaugsuban បានអំពាវនាវឲ្យបាតុករដណ្តើមកាន់កាប់បណ្ដាស្ថាប័នរបស់ រដ្ឋាភិបាល សំដៅបង្កើនការដាក់សម្ពាធចំពោះរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Yingluck Shinawatra។ តាមគំរោង ចំនួនបាតុករនឹងកើនឡើងរាប់ពាន់នាក់ទៀត ។ សន្តិសុខ ក្នុងរាជធានី បាងកក់ ត្រូវបានបង្កើន បន្ទាប់ពីកាយវិការនេះ។ នាថ្ងៃទី ២៨ វិច្ឆិកា បាតុករបានស្នើឲ្យកងទ័ពគាំទ្រសកម្មភាពរបស់ពួកគេ។ មេបញ្ជាការកងទ័ពថ្មើ ជើងថៃឧត្តមសេនីយ៍ Prayuth បានអំពាវនាវឲ្យភាគីទាក់ទិននានាស្វែងរកដំណោះ ស្រាយសន្តិភាពសំរាប់វិបត្តិនាបច្ចុប្បនយ៉ាងឆាប់ៗហើយសង្កត់ធ្ងន់ថា៖ កងទ័ពនឹង ការពារប្រជាជនក្នុងករណីអំពើហឹង្សាកើតមានឡើង។ ក្នុងពេលនោះ នាយប់ថ្ងៃទី ២៨ វិច្ឆិកា នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatraបានប្រកាសថា៖ ថៃនឹង មិនរៀបចំការបោះឆ្នោតមុនកាលពេលកំណត់ដើម្បីបញ្ឈប់រលកបាតុកម្មប្រឆាំង ជំទាស់រដ្ឋាភិបាលដែលអូសបន្លាយក្នុងរយៈពេល ៦ ថ្ងៃកន្លងមកឡើយ។ លោកស្រី Yingluck បានអះអាងថា៖ រដ្ឋាភិបាលថៃបន្តគោលការណ៍ជួបចរចារដើម្បីទទួលបាន ការព្រមព្រៀងសន្តិភាពមួយ៕
Related






