VOV WorldVOV World
ភាគកណ្ដាលវៀតណាមបង្ការ ​ទប់​ទល់នឹងព្យុះ Gaemi
04/10/2012 08:10
(TTX​ និង VOV)_ចំពោះមុខការប្រែប្រួលដ៏ស្មុគស្មាញ​របស់ព្យុះ​ Gaemi នា រសៀល ថ្ងៃទី ៣តុលា គណកម្មាធិការបញ្ជាណែនាំ​បង្ការ ​ទប់​ទល់នឹងព្យុះ ទឹក ជំនន់ មជ្ឈឹម បានរៀបចំកិច្ចប្រជុំបន្ទាន់ ដើម្បីវាយតំលៃ ​និងស្វែងរកវិធានការ ដើម្បី បង្ការ ទប់ទល់នឹងការជះឥទ្ធិពលរបស់ព្យុះនេះ។
ភាគកណ្ដាលវៀតណាមបង្ការ ​ទប់​ទល់នឹងព្យុះ Gaemi
        (TTX​ និង VOV)_ចំពោះមុខការប្រែប្រួលដ៏ស្មុគស្មាញ​របស់ព្យុះ​ Gaemi នា រសៀល ថ្ងៃទី ៣តុលា គណកម្មាធិការបញ្ជាណែនាំ​បង្ការ ​ទប់​ទល់នឹងព្យុះ ទឹក ជំនន់ មជ្ឈឹម បានរៀបចំកិច្ចប្រជុំបន្ទាន់ ដើម្បីវាយតំលៃ ​និងស្វែងរកវិធានការ  ដើម្បី បង្ការ ទប់ទល់នឹងការជះឥទ្ធិពលរបស់ព្យុះនេះ។ ឧបនាយករដ្ឋមន្ត្រី Hoang  Trung Hai បានស្នើរតំបន់ទាំងឡាយ​ត្រូវប្រមូលផ្តុំ បញ្ជាណែនាំ ត្រៀមរៀបចំ​ទប់ ទល់នឹងព្យុះ ​Gaemi អោយបានម៉ត់ចត់ អំពាវនាវ ណែនាំទុកនាវាចាកចេញពីតំបន់ គ្រោះថ្នាក់។         តាមការព្យាករណ៍ថា៖ព្យុះ Gaemi នឹងបក់បោកលើ​ភាគ​កណ្ដាល​វៀតណាម  នាយប់ថ្ងៃទី  ៦ តុលា។​ ដល់នាបច្ចុប្បន្ន ខេត្ត ទីក្រុង​នានា​ នៅភាគកណ្ដាលវៀត ណាម​បានជូនដំណឹងអោយ​ ទូក នាវា ​ចំនួន​ ជាង ២៨ ០០០ គ្រឿង ដឹងអំពី ការបំ រែបំរួលតំបន់រងឥទ្ធិពល របស់ព្យុះ។ លោក Phan Trong Ho ប្រធានមន្ទីកសិកម្ម  និង​អភិវឌ្ឍន៍ជនបទខេត្ត Binh Dinh បានអោយដឹងថា៖         “ យើងត្រូវពិនិត្យ ឡើងវិញ គ្រប់បឹងផ្ទុកទឹក ពិនិត្យទំនប់សំខាន់ៗ។​ បឹងផ្ទុក ទឹកទាំងអស់ ត្រូវបញ្ចេញទឹកចេញដើម្បីធានាការផ្ទុកទឹកនៅពេលមានទឹកជំនន់៕” ព្យុះ Gaemi នឹងបក់បោកលើ​ភាគ​កណ្ដាល​វៀតណាម នាយប់ថ្ងៃទី ៦ តុលា(http://vnexpress.net)