VOV WorldVOV World
ពិពណ៌ឧទ្ទេសនាមទួរទេសចរណ៍តំបន់ Tay Nguyen - ទីក្រុង Da Lat ឆ្នាំ ២០១៤
30/12/2013 08:26
(VOVworld) – ក្នុងក្របខ័ណ្ឌសប្តាហ៍វប្បធម៌ទេសចរណ៍​ ទីក្រុង Da Lat ភាគកណ្ដាលវៀតណាមគណៈចាត់តាំង ទើបនឹងបើកពិពណ៌ឧទ្ទេសនាមទួរទេស​ចរណ៍តំបន់ Tay Nguyen (តំបន់ខ្ពងរាបនៅភាគកណ្ដាលវៀតណាម) - ទីក្រុង Da Lat ឆ្នាំ ២០១៤។
ពិពណ៌ឧទ្ទេសនាមទួរទេសចរណ៍តំបន់ Tay Nguyen -  ទីក្រុង Da Lat ឆ្នាំ ២០១៤
ពិពណ៌ឧទ្ទេសនាមទួរទេសចរណ៍តំបន់ Tay Nguyen (តំបន់ខ្ពងរាបនៅភាគកណ្ដាលវៀតណាម) - ទីក្រុង Da Lat ឆ្នាំ ២០១៤ (Image: VOV) (VOVworld) – ក្នុងក្របខ័ណ្ឌសប្តាហ៍វប្បធម៌ទេសចរណ៍​ទីក្រុង Da Lat ភាគកណ្ដាល វៀតណាមគណៈចាត់តាំងទើបនឹងបើកពិពណ៌ឧទ្ទេសនាមទួរទេស​ចរណ៍តំបន់ Tay Nguyen (តំបន់ខ្ពងរាបនៅភាគកណ្ដាលវៀតណាម) -  ទីក្រុង Da Lat ឆ្នាំ ២០១៤។ ការតាំងពិពណ៌បានទាក់ទាញការចួលរួមរបស់អង្គភាពអាជីវកម្មទេសចរណ៍ចំនួន ២០។ នេះគឺជា ឱកាសដើម្បីបណ្ដាអង្គភាពអាជីវកម្មនិងភ្ញៀវទេសចរណ៍ស្វែងយល់ ព័ត៌មានផ្លាស់ប្តូរនិងលក់ទិញផលិតផលទេសចរណ៍នានាដោយមានតំលៃអនុគ្រោះ។ ក្រៅពីសកម្មភាពពន្លឿនពាណិជ្ជកម្ម កម្មវិធីសិល្បៈជាច្រើនវិសេសវិសាលរបស់ ក្រុមសិប្បករមកពីខេត្តចំនួន ៥ ដូចជា Kon Tum Gia Lai Dak Nong Dak Lak និង Lam Dong ក៏ត្រូវបានរៀបចំឡើង ផងដែរ។ ក៏ក្នុងឱកាសនេះដែរ ទីក្រុង Da Lat ក៏បាន រៀបចំ “ពេលប្រជុំផ្សារផ្កា Da Lat ឆ្នាំ ២០១៣” ដោយមានស្តង់ទំនិញចំនួន ៧០ ស្តង់ របស់អង្គភាពអាជីវកម្មនិងភូមិរបរចំនួន ៣៨ ៕

More