VOV WorldVOV World
ពិធីចេញទ័ពវិស្សមកាលស្ម័គ្រចិត្តឆ្នាំ ២០១២
27/05/2012 07:49
ចូលរួមនិងថ្លែងមតិក្នុងពិធីចេញទ័ពវិស្សមកាល ស្ម័គ្រចិត្តឆ្នាំ ២០១២ ដោយប្រធានបទ “យុវវ័យ រួមដៃរកសាងជនបទថ្មី” ដេលបានប្រព្រឹត្តទៅនៅ ខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម នាថ្ងៃទី ២៧ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានលើកសរសើរបណ្ដាលទ្ធផល ដែលសម្ព័ន្ធយុវជន កុម្មុយនីសហូជីមិញនិងយុវវ័យក្នុងទូទាំងប្រទេស ទទួលបានក្នុង រយៈពេលកន្លងទៅ។
ពិធីចេញទ័ពវិស្សមកាលស្ម័គ្រចិត្តឆ្នាំ ២០១២
ចូលរួមនិងថ្លែងមតិក្នុងពិធីចេញទ័ពវិស្សមកាលស្ម័គ្រចិត្តឆ្នាំ ២០១២ ដោយប្រធាន បទ “យុវវ័យរួមដៃរកសាងជនបទថ្មី” ដេលបានប្រព្រឹត្តទៅនៅខេត្ត Ha Tinh ភាគ កណ្ដាលវៀតណាមនាថ្ងៃទី ២៧ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានលើកសរសើរបណ្ដាលទ្ធផលដែលសម្ព័ន្ធយុវជនកុម្មុយនីសហូជីមិញនិងយុវវ័យ ក្នុងទូទាំងប្រទេស ទទួលបានក្នុងរយៈពេលកន្លងទៅ។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានថ្លែងថា៖ “ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ យុវជនក្នុងទូទាំងប្រទេស បានចូលរួមយ៉ាង សកម្ម បណ្ដាសកម្មភាពស្ម័គ្រចិត្ត ធ្វើឲ្យចលនាមានកំលាំងសុះសាយ ដ៏ទូលំទូលាយ ក្នុងជីវភាពរស់នៅ ធ្វើឲ្យរូបភាពរបស់យុវជនស្ម័គ្រចិត្ត ក្លាយទៅជារូបភាពល្អមួយរបស់ យុវជនវៀតណាមក្នុងសម័យថ្មី។” ក្នុងថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានទទួលជួបសន្ទនា ជាមួយ គណៈប្រតិភូសម្ព័ន្ធយុវជនប្រជាជនបដិវត្តឡាវ ដែលកំពុងមានដំណើរទស្សនកិច្ចនឹង ធ្វើការនៅវៀតណាម តាមសេចក្តីអញ្ជើញរបស់សម្ព័ន្ធ យុវជនកុម្មុយនិស្តហូជីមិញ។ ឧបនាយករដ្ឋមន្ត្រីបានអះអាងនូវតួនាទីដ៏ធំធេង របស់សម្ព័ន្ធយុវជន ក្នុងការរក្សារ ពូនជ្រុំ ទំនាក់ទំនងមិត្តភាពប្រពៃណី រវាងប្រទេសទាំង ២ ឲ្យកាន់តែអភិវឌ្ឍន៍ខ្លាំង ក្លានិង មានប្រសិទ្ធភាពថែមទៀត៕ ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc (Image: Internet)

More