VOV WorldVOV World
ពិធីចរចាររវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរវៀតណាម-គុយបា។
10/04/2012 08:27
ពិធីទទួល អគ្គលេខាបក្ស​កុម្មុយនីស្តវៀតណាម Nguyen Phu Trong ដែលបានអញ្ជើញទៅបំពេញ ទស្សនកិច្ច​ជាផ្លូវការនៅសាធារណរដ្ឋគុយបា ​ តាមសេចក្តីអញ្ជើញរបស់លេខាទីមួយ​គណៈ​ កម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តគុយបានិងជា ប្រធានក្រុម ប្រឹក្សា​​ជាតិនិងជា​ប្រធាន​ក្រុមប្រឹក្សា គណៈរដ្ឋមន្ត្រីសាធារណរដ្ឋគុយបា​ Raul Castro Ruz បានរៀបចំដ៏​មហោឡារឹកនៅរដ្ឋធានី La Havan។
ពិធីចរចាររវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរវៀតណាម-គុយបា។
លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីស្តគុយបាបានទទួលអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនៅព្រលានយន្តហោះ។ (VOV)-នាព្រឹកថ្ងៃទី១០មេសាតាមម៉ោងដំបន់ ពិធីទទួល អគ្គលេខាបក្ស​ កុម្មុយនីស្តវៀតណាម Nguyen Phu Trong ដែលបានអញ្ជើញទៅបំពេញ ទស្សនកិច្ច​ជាផ្លូវការនៅសាធារណរដ្ឋគុយបា ​តាមសេចក្តីអញ្ជើញរបស់ លេខាទីមួយ​គណៈ​កម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តគុយបានិងជាប្រធាន ក្រុម ប្រឹក្សា​​ជាតិនិងជា​ប្រធាន​ក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីសាធារណរដ្ឋ គុយបា​ Raul Castro Ruz បានរៀបចំដ៏​មហោឡារឹកនៅរដ្ឋធានី La Havan។​ ក្រោយពិធីទទួល ភាគីទាំងពីរបានដំណើរការ​ចរចារ។ ថ្នាក់ដឹកនាំទាំងពីររូបបានបង្កើនជាឯកឆ័ន្ទថែមទៀតការសន្ទនាជាន់ខ្ពស់ ផ្លាស់ប្តូរគណៈប្រតិភូលើគ្រប់ជាន់ថ្នាក់ផ្លាស់ប្តូរបទពិសោធន៍គ្រប់គ្រងសេដ្ឋកិច្ច-សង្គមនិងកសាងបក្ស បង្កើនការជួបប្រាស្រ័យប្រជាជន អប់រំជំនាន់វ័យក្មេងនៃ​ប្រទេសទាំងពីរអំពីចំណងសាមគ្គីភាពនិងភាតរៈវៀតណាម-គុយបា។ ថ្នាក់ដឹកនាំ​ទាំងពីររូបបានឯកភាពបង្កលក្ខណៈងាយស្រួលថែមទៀតសំរាប់អង្គភាពអាជីវកម្ម​ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ជាពិសេសបណ្ដាវិស័យដែលមានឧត្តមភាព​ដូចជាប្រេងឧស្ម័ន ហេដ្ឋានរចនាសម្ព័ន្ធទេសចរណ៍ជាដើម។ បញ្ជប់ការ​ចរចារ ប្រធាន Raul Castro បានប្រគល់គ្រឿងឥស្សារិយយស Jose Marti ជាគ្រឿង ឥស្សារិយយសថ្លៃថ្នូបំផុតរបស់បក្សរដ្ឋនិងប្រជាជនគុយបាជូន​អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម Nguyen Phu Trong។​ ក្នុងឧកាសនេះអគ្គលេខាបក្ស កុម្មុយនីស្ត​វៀតណាម Nguyen Phu Trong បានឲ្យដឹងថា បក្សរដ្ឋនិងប្រជាជន​វៀតណាមផ្ញើជូនប្រជាជនគុយបាជាបងប្អូននូវអង្ករប្រមាណ៥ពាន់តោន។ បង្ហាញ​ពីស្មារតីសាមគ្គីភាពនិងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ៕