VOV WorldVOV World
ពិធីទទួលបុណ្យតេតប្រពៃណីវៀតណាមនៅទីស្នាក់ការ UNESCO
17/02/2013 08:18
(VOVworld) – សមាគមជនវៀតណាមនៅបារាំងគួបផ្សំ ជាមួយសមាគមនិស្សិត វៀតណាមនៅបារាំងបានរៀប ចំពិធីទទួលបុណ្យតេតប្រពៃណីវៀតណាម នៅទីស្នាក់ ការ UNESCO នៅទីក្រុងប៉ារីស។
ពិធីទទួលបុណ្យតេតប្រពៃណីវៀតណាមនៅទីស្នាក់ការ UNESCO
(VOVworld) – សមាគមជនវៀតណាមនៅបារាំងគួបផ្សំជាមួយសមាគមនិស្សិតវៀត ណាមនៅបារាំងបានរៀបចំពិធីទទួលបុណ្យតេតប្រពៃណីវៀតណាម នៅទីស្នាក់ការ UNESCO នៅទីក្រុងប៉ារីស។ ជំនាន់យុវជនជនវៀតណាមនៅបារាំងចូលរួមយ៉ាង សកម្មក្នុងការត្រៀមរៀបចំពិធីនេះ។ ប្រធានសមាគមជនវៀតណាមនៅបារាំង លោក ស្រី Therese Nguyen Van Ky បានឲ្យដឹងថា៖ “សមាគមជនវៀតណាមនៅបារាំងរៀបចំពិធីទទួលបុណ្យតេតវៀតណាមប្រពៃណី ជារៀលរាល់ឆ្នាំ។ យើងខ្ញុំរំភើបចិត្តណាស់។ យុវជនចូលរួមឲ្យកាន់តែជាច្រើន ពីមួយ ថ្ងៃទៅមួយថ្ងៃ។” មិត្តភ័ក្តបារាំងជាច្រើនក៏បានចូលរួមក្នុងពិធីទទួលបុណ្យតេតនេះដែរ។ វីរនារីនិង  ជាមិត្តភ័ក្តជិតស្និតរបស់វៀតណាម លោកស្រី Raymonde Dien បានឲ្យដឹងថា៖ “ជារៀលរាល់ឆ្នាំ ខ្ញុំចូលរួមពិធីទទួលបុណ្យតេតវៀតណាមនៅទីស្នាក់ការ UNESCO។ ខ្ញុំស្រឡាញ់ប្រទេសនិងប្រជាជនវៀតណាមណាស់។ ខ្ញុំសូមប្រសិទ្ធិពរប្រជាជន វៀតណាមឆ្នាំថ្មីសុភមង្គលនិងសន្តិភាព៕” ពិធីទទួលបុណ្យតេតប្រពៃណីវៀតណាម នៅ ទីស្នាក់ការ UNESCO នៅទីក្រុងប៉ារីស។ (Image: Internet)