VOV WorldVOV World
ពិធីគោរពវិញ្ញាណក្ខ័ណ្ឌថ្នាក់រដ្ឋក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៣ទិវាកំណើតលោកប្រធានហូជីមិញ។
18/05/2013 09:52
VOV-នាព្រឹកថ្ងៃទី១៨ឧសភា ក្នុងឱកាសរំលឹកខួប អនុស្សាវរីយ៍លើកទី​១២៣​ទិវាកំណើតលោកប្រធាន ហូជីមិញដ៏មហិមារ (ទី១៩ឧសភា) គណៈកម្មាធិការ​ មជ្ឈឹម​បក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈ កម្មាធិការមជ្ឈឹ​មរណសិរ្សមាតុ​ភូមិវៀតណាមបានមកដាក់កម្រងផ្កានិងចូល គោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន​ហូជីមិញនៅប្រាង្គដំកល់សព។
ពិធីគោរពវិញ្ញាណក្ខ័ណ្ឌថ្នាក់រដ្ឋក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៣ទិវាកំណើតលោកប្រធានហូជីមិញ។
ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋសភារដ្ឋាភិបាលបានមកដាក់កម្រងផ្កានិងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញនៅប្រាង្គដំកល់សពក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៣ទិវាកំណើតលោក ប្រធានហូជីមិញដ៏មហិមារ (ទី១៩ឧសភា) (vov.vn)         VOV-នាព្រឹកថ្ងៃទី១៨ឧសភា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី​១២៣​ទិវាកំណើតលោកប្រធានហូជីមិញដ៏មហិមារ (ទី១៩ឧសភា) គណៈកម្មាធិការ​ មជ្ឈឹម​បក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹ​មរណសិរ្សមាតុ​ភូមិវៀតណាមបានមកដាក់កម្រងផ្កានិងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន​ហូជីមិញនៅប្រាង្គដំកល់សព។ គណៈប្រតិភូបក្សរដ្ឋចូលរគោរពវិញ្ញាណក្ខ័ន្ធ​លោក​ប្រធានហូជីមិញរួមមាន អគ្គលេខាបក្ស Nguyen Phu Trong ប្រធានរដ្ឋសភា Nguyen Sinh Hung នាយករដ្ឋមន្ត្រី Nguyen Tan Dung ប្រធានគណៈកម្មាធិការ​មជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាម Huynh Dam អតីតអគ្គលេខាបក្ស Nong Duc Manh, Le Kha Phieu អតីតប្រធានរដ្ឋ Tran Duc Luong អតីតប្រធានរដ្ឋសភា Nguyen Van An ថ្នាក់ដឹកនាំ ក្រសួងស្ថាប័នមជ្ឈឹមនិងបណ្ដាសមមិត្តបដិវត្តជើង​ចាស់ជាច្រើនកុះករ។ កម្រងផ្កា បានបំពាក់បូអក្សរ​ “ដឹងគុណជានិច្ចលោកប្រធាន​ហូជីមិញ​ដ៏មហិមារ”។         ក៏ក្នុងព្រឹកថ្ងៃទី១៨ឧសភា គណៈប្រតិភូក្រសួងការពារប្រទេស ក្រសួង​ នគរបាល ទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាសហការសកម្មភាពក្រុម​កេរ៌្ត​ដំណែលប្រវត្តិសាស្ត្រវប្បធម៍ Ba Dinh បានមកដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធ​ លោក​ប្រធានហូជីមិញនៅប្រាង្គដម្កល់សពផងដែរ៕