VOV WorldVOV World
ពិធីជប់លៀងរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ ទិវា បង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាងត្បូង
10/12/2012 08:50
(VOVworld) – នាយប់ថ្ងៃទី ៧ ធ្នូ នៅរដ្ឋធានី Seoul ពិធី ជប់លៀងរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ ទិវា បង្កើត ទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាងត្បូងត្រូវបានរៀបចំ ឡើង ដោយស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Kim Hwang Sik ជាមួយភ្ញៀវ គិត្តិយសជាច្រើនរូបទៀត។
ពិធីជប់លៀងរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ ទិវា បង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាងត្បូង
(VOVworld) – នាយប់ថ្ងៃទី ៧ ធ្នូ នៅរដ្ឋធានី Seoul ពិធីជប់លៀងរំលឹកខួប អនុស្សារវរីយ៍លើកទី ២០ ទិវា បង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាងត្បូងត្រូវបានរៀបចំឡើង ដោយស្ថានទូតវៀតណាមប្រចាំនៅ កូរ៉េខាងត្បូង ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Kim Hwang Sik ជាមួយភ្ញៀវ គិត្តិយសជាច្រើនរូបទៀត។ ថ្លែងមតិ ក្នុងពិធីនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន អះអាងថា៖ “គោលនយោបាយយូអង្វែងមុនក៏ដូចជាក្រោយនិងយុទ្ធសាស្រ្ត របស់រដ្ឋនិងប្រជាជនវៀតណាមគឺបង្កើនធ្វើឲ្យស៊ីជំរៅទំនាក់ទំនងសហ ប្រតិបត្តិការលើគ្រប់វិស័យជាមួយកូរ៉េខាងត្បូង ដោយឥតឈប់ឈរ។” លោក Pham Binh Minh ជឿជាក់ថា៖ ដោយឈរលើការប្តេជ្ញាចិត្តនិងការខំប្រឹង ប្រែងរួមរបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំង ២ ទំនាក់ទំនងដៃគូ សហប្រតិបត្តិ ការយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូងនឹងបន្តអភិវដ្ឍន៍ កាន់តែខ្លាំងក្លាថែមទៀត៕