ពិធីជូនគ្រឿងឥស្សរយសសំរាប់អតីតប្រធានតំណាងនៃអង្គការសុខភាពពិភពលោក(WHO)ប្រចាំនៅវៀតណាម
18/01/2012 10:45
តាមអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមប្រចាំនៅ បារាំងឲ្យដឹងថា៖ នារសៀលថ្ងៃទី១៧មករាស្ថានទូតវៀត ណាមប្រចាំនៅបារាំង បានរៀបចំ ពិធីជូន គ្រឿងឥស្សរ យសរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang សំរាប់ អតីតប្រធានតំណាងនៃអង្គការសុខភាពពិភពលោក(WHO) ប្រចាំនៅវៀតណាម ក្នុងដំណាក់កាល ២០០៧ - ២០១០ លោក Jean – Marc Olive ដោយសារមានការរួមវិភាគទានដ៏ធំធេង ក្នុងការជួយឧបត្ថម្ភ វៀតណាមថែទាំនិងការពារសុខភាពឲ្យប្រជាជន វៀតណាម។

តាមអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមប្រចាំនៅបារាំងឲ្យដឹងថា៖ នារសៀលថ្ងៃ ទី ១៧ មករា ស្ថានទូតវៀតណាមប្រចាំនៅបារាំង បានរៀបចំ ពិធីជូន គ្រឿងឥស្សរយស របស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang សំរាប់ អតីតប្រធានតំណាងនៃអង្គការ សុខភាពពិភពលោក(WHO) ប្រចាំនៅវៀតណាម ក្នុងដំណាក់កាល ២០០៧ - ២០១០ លោក Jean – Marc Olive ដោយសារមានការរួមវិភាគទានដ៏ធំធេង ក្នុងការជួយឧបត្ថម្ភ វៀតណាមថែទាំនិងការពារសុខភាពឲ្យប្រជាជន វៀតណាម។ ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Duong Chi Dung ឲ្យដឹងថា៖“តាងនាម រដ្ឋាភិបាលវៀតណាម ខ្ញុំសុំថ្លែងអំណរគុណដ៏ស្មេះសរ ដល់លោក Olive ដោយចារ ការរួមវិភាគទានរបស់លោកសំរាប់ ឲ្យប្រទេសវៀតណាម។ រដ្ឋាភិបាលវៀតណាម ជានិច្ចកាលទទួលស្គាល់បណ្ដាទង្វើនិងការរួមវោភាគទាន របស់លោក មិនត្រឹមតែ សំរាប់ប្រទេសយើងខ្ញុំ ប៉ុណ្ណោះទេថែមទាំង សំរាប់ទំនាក់ទំនងមិត្តភាពបារាំង-វៀត ណាមទៀតផង”។រីឯខ្លួន លោក Jean – Marc Olive ឲ្យដឹងថា៖ “ពេលដែលទទួលសេច ក្តីស្រឡាញនិងការយោគយល់ពីប្រជាជនវៀតណាម នេះគឺជាទំនាក់ទំនងមិត្តភាព។ ខ្ញុំដ៏សប្បាយថា៖បណ្ដាមិត្តនៅនឹកខ្ញុំ”៕
Related





