VOV WorldVOV World
ពិធីជូនរង្វាន់គុណភាពជាតិឆ្នាំ២០១២សំរាប់អង្គភាពអាជីវកម្មចំនួន៦៧អង្គភាព
17/03/2013 08:25
នាព្រឹកថ្ងៃទី ១៧ មិនា នៅទីក្រុងហាណូយ អង្គភាពអាជីវកម្មវៀត​ណាម ឆ្នើមបំផុតចំនួន ៦៧ ​ត្រូវបានស្ងើចសរសើរនៅពិធីប្រគល់ជូនរង្វាន់​គុណភាពជាតិ រង្វាន់គុណភាពអន្តរជាតិ តំបន់អាស៊ី-ប់ាស៊ីហ្វីក ឆ្នាំ ​២០១២។​
ពិធីជូនរង្វាន់គុណភាពជាតិឆ្នាំ២០១២សំរាប់អង្គភាពអាជីវកម្មចំនួន៦៧អង្គភាព
          នាព្រឹកថ្ងៃទី ១៧ មិនា នៅទីក្រុងហាណូយ អង្គភាពអាជីវកម្មវៀត​ណាមឆ្នើម បំផុតចំនួន ៦៧  ​ត្រូវបានស្ងើចសរសើរនៅពិធីប្រគល់ជូនរង្វាន់​គុណភាពជាតិ រង្វាន់ គុណភាពអន្តរជាតិ តំបន់អាស៊ី-ប់ាស៊ីហ្វីក ឆ្នាំ ​២០១២។​ថ្លែងមតិនៅទីនេះ ឧបនាយក រដ្ឋមន្ត្រី វៀតណាមលោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា÷ទោះបី ក្នុងសភាព ការណ៍ សេដ្ឋកិច្ចសកល់ និងវៀត​ណាម​កំពុងនៅក្នុងដំណាក់កាលលំបាកក្តី ប៉ុន្តែ នេះ គឺជា ភ័ស្តុតាង អោយបណ្ដាការខំប្រឹងប្រែងរបស់អង្គភាពអាជីវកម្មវៀតណាមនានា  តាមរយះ ការលើក​កំពស់គុណភាពផលិតផលទំនិញ។ឧបនាយករដ្ឋម្ត្រីវៀតណាម  លោក​Nguyen Thien Nhan ក៏បានសម្ដែងទំនុកទុកចិត្តចំពោះ ​អង្គភាពអាជីវកម្ម​ឆ្នើម​​ទទួលរង្វាន់ឆ្នាំនេះ នឹងជាកម្លាំងចលករលើកទឹកចិត្តអង្គភាពអាជីកម្ម​នានា។ ពីនោះ  លើកកំពស់គុណភាពផលិតផល បង្កើតគិត្យានុភាពលើ​ទីផ្សារនៅក្នុងនិងក្រៅប្រទេស៕