VOV WorldVOV World
ទិវាវប្បធម៌បណ្តាជនជាតិវៀតណាម - ពង្រីកតម្លៃប្រពៃណី
19/04/2026 09:08
[VOVWORLD] - ទិវាវប្បធម៌បណ្តាជនជាតិវៀតណាម (១៩ មេសា) មិនត្រឹមតែជាការលើកតម្កើងប៉ុណ្ណោះទេ ថែមទាំងផ្សាភ្ជាប់និងពង្រឹងកម្លាំងនៃផែនមហាសាមគ្គីភាព អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ក្រុមជនជាតិទាំង ៥៤ ផងដែរ។ សកម្មភាពវប្បធម៌ដ៏ប្លែកៗ ជាច្រើនបានប្រព្រឹត្តទៅទូទាំងប្រទេសក្នុងឱកាសនេះ។
ទិវាវប្បធម៌បណ្តាជនជាតិវៀតណាម - ពង្រីកតម្លៃប្រពៃណី
19.4-am_sang-9-ngay_van_hoa-anh_1.jpg ការសម្តែងឡើងវិញនៃពិធីបុណ្យ Ok Om Bok របស់ជនជាតិខ្មែរនៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិវៀតណាម (ឃុំ Doai Phuong ទីក្រុងហាណូយ) (រូបថត៖ Khanh Linh/congluan.vn) នៅភូមិវប្បធម៌និងទេសចរណ៍បណ្តាជនជាតិវៀតណាម (ក្នុងឃុំដូយភឿង ទីក្រុងហាណូយ) សិប្បករ ព្រឹទ្ធាចារ្យភូមិ អ្នកដឹកនាំសហគមន៍ អ្នកមានកិត្យានុភាព និងប្រជាជនមកពីក្រុមជនជាតិចំនួន ៥៤ បានចូលរួមបណ្តាសកម្មភាពណែនាំ និងបង្កើតឡើងវិញនូវទិដ្ឋភាពវប្បធម៌ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ទំនៀមទម្លាប់ ពិធីសាសនា សំលៀកបំពាក់ បទចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ម្ហូបអាហារ សិប្បកម្មប្រពៃណី ល្បែងប្រជាប្រិយជាដើម។ ក្នុងចំណោមព្រឹត្តិការណ៍ទាំងនេះ ព្រឹត្តិការណ៍ដែលទន្ទឹងរង់ចាំបំផុតគឺការសម្តែងឡើងវិញនូវពិធីអំណរស្រូវថ្មីរបស់ក្រុមជនជាតិជូរូ ក្នុងខេត្តឡាំដុង ដែលបានធ្វើឡើងនៅព្រឹកនេះ និងពិធីរៀបអាពាហ៍ពិពាហ៍ពីរដងរបស់ក្រុមជនជាតិថៃ ក្នុងខេត្តថាញ់ហ័រ ដែលបានធ្វើឡើងនៅរសៀលនេះ។ ទន្ទឹមជាមួយគ្នានោះ កម្មវិធី "ពណ៌នៃតំបន់ព្រៃភ្នំ" បន្តណែនាំអ្នកទស្សនាអំពីទម្រង់សិល្បៈពិសេសរបស់ក្រុមជនជាតិមឿង ថៃ ខូមូ និងឡាវ។ 19.4-am_sang-9-ngay_van_hoa-anh_2_1.jpg ប្រជាជនកំពុងមើលរូបថតនៅឯពិព័រណ៍ "វប្បធម៌ចម្រុះពណ៌របស់ក្រុមជនជាតិវៀតណាម" (រូបថត៖ baokhanhhoa.vn) នៅថ្ងៃនេះផងដែរ នៅខេត្តង៉េអាន សហគមន៍បណ្តាជនជាតិនៅក្នុងភូមិចំនួនបួននៅក្នុងតំបន់ព្រំដែនកៅវឿ នៃឃុំអាញ់សឺន បានរៀបចំទិវាវប្បធម៌បណ្តាជនជាតិវៀតណាមឆ្នាំ ២០២៦។ ព្រឹត្តិការណ៍នេះសម្បូរទៅដោយលក្ខណៈវប្បធម៌របស់សហគមន៍ជនជាតិថៃនៅតំបន់ព្រំដែន នៅផ្នែកខាងលើនៃទន្លេយ៉ាង និងទន្លេវឿ ក្នុងតំបន់ការពារនៃព្រៃដើម ពូម៉ាត។ ទន្ទឹមនឹងនេះ នៅខេត្តខាញ់ហ័រ ទិវាវប្បធម៌ជនជាតិវៀតណាមមានសកម្មភាពវប្បធម៌ និងកីឡាជាច្រើន ដែលរួមចំណែកដល់ការបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរ បង្ហាញពីទេពកោសល្យ និងមោទនភាពរបស់សហគមន៍ជនជាតិ។ និងក្នុងពេលជាមួយគ្នានេះ ផ្សព្វ ផ្សាយតម្លៃវប្បធម៌ដ៏ស្រស់ស្អាត បង្កើនការយល់ដឹងអំពីការអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌក្នុងយុគសម័យនៃការធ្វើសមាហរណកម្ម និងការអភិវឌ្ឍ៕
TAG
VOV/VOVWORLD/ទិវាវប្បធម៌/បណ្តាជនជាតិ/វៀតណាម/ពង្រីក/តម្លៃ/ប្រពៃណី