VOV WorldVOV World
ពិធីជូនរង្វាន់គុណភាពអន្តរជាតិឆ្នាំ ២០១១
26/02/2012 08:56
(VOVworld) – នាព្រឹកថ្ងៃទី ២៦ កុម្ភៈ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីជូនរង្វាន់គុណភាពជាតិ និងរង្វាន់ គុណភាពអន្តរជាតិ ទ្វីបអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១១ ឲ្យអង្គភាពអាជីវកម្មចំនួន ៩៨ ។
ពិធីជូនរង្វាន់គុណភាពអន្តរជាតិឆ្នាំ ២០១១
(VOVworld) – នាព្រឹកថ្ងៃទី ២៦ កុម្ភៈ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីជូនរង្វាន់ គុណភាពជាតិ និងរង្វាន់គុណភាពអន្តរជាតិ ទ្វីបអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១១ ឲ្យអង្គភាព អាជីវកម្មចំនួន ៩៨ ។ ថ្លែងមតិក្នុងពិជីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Thien Nhan បានអះអាងថា៖ រង្វាន់គុណភាពជាតិមានអត្ថន័យដ៏សំខាន់ ក្នុងការលើកកំពស់ កំលាំងប្រកួតប្រជែងរបស់ផលិតផល ទំនិញនិង សេវ៉ា របស់វៀតណាម ជាពិសេស ក្នុងការនាំចេញ។ រង្វាន់នេះបង្ក លក្ខណៈ សំរាប់អង្គភាពអាជីវកម្ម រៀនសូត្រ វាយតំលៃ និងធ្វើកែលំអរ បណ្ដាសកម្មភាពគ្រប់គ្រងគុណភាពរបស់ផលិតផល លើគ្រប់វិស័យ។ ពិធីជូនរង្វាន់គុណភាពជាតិនិងរង្វាន់គុណភាពអន្តរជាតិទ្វីបអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១១ (Image: Internet) នេះគឺជាឪកាសល្អ ដើម្បីអង្គភាពអាជីវកម្មដែលទទួលរង្វាន់ផ្សព្វផ្សាយពាណិជ្ជសញ្ញា នៃផលិតផល រួមចំណែកលើកកំពស់សមត្ថភាពប្រកួតប្រជែង ក្នុងដំណាក់កាល សមហរណកម្មសេដ្ឋកិច្ច អន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រីបានបញ្ជាថា៖ រង្វាន់គុណភាព ជាតិ ត្រូវផ្លាស់ប្តូថ្មី បែបផែន ដើម្បីលើកទឹកចិត្ត អង្គភាពអាជីវកម្មជាច្រើនចូលរួម និង ក្លាយទៅជា ចលនា​ក្នុងទូទាំងប្រទេស រួមចំណែកលើកកំពស់ពាណិជ្ជសញ្ញាផលិតផល ទំនិញរបស់វៀតណាម ក្នុងទីផ្សារសកលលោក៕

More