(VOV)_នាយប់ថ្ងៃទី៥ ឧសភា នៅទីក្រុង Hai Phong ( ភាគខាងជើង​វៀតណាម) មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ បានរៀបចំពិធីលើក​ដំកើងជាងវ័យក្មេងពូ
កែចំនួន ៨២នាក់ក្នុងទូទាំងប្រទេស។ នេះគឺជាសកម្មភាពស្ថិតនៅក្នុង​Festival : ជាង
វ័យក្មេងពូកែ​ក្នុងទូទាំងប្រទេស ដែលប្រព្រឹត្ត​ទៅ​ពីថ្ងៃទី ៤ដល់ថ្ងៃទី ៥ ឧសភា។ ថ្លែង មតិនៅពិធីនេះ លេខាមជ្ឈឹម សម្ព័ន្ធ​យុវជនកុម្មុយនីស្តហូជីមិញ លោក Nguyen Manh
Dung បានសង្កត់ធ្ងន់ថា÷

“ ចំពោះបណ្ដាជាងពូកែវ័យក្មេងត្រូវបានលើកដម្កើងថ្ងៃនេះ គណះលេខា​​
មជ្ឈឹម សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ មានគោលបំណងថា÷បណ្ដា​មិត្តបន្តរក្សា លើកកំពស់ចំណេះដឹងមុខរបរ ជានិច្ចកាលជាគំរូឆ្នើម ក្នុងការសិក្សារ ពលកម្ម និង
ក្នុងចលនាធ្វើសកម្មភាពបដិវត្តនានា របស់សម្ព័ន្ធ​យុវជន របស់សមាគម សមស្រប
ជាមួយទំនុកទុក ចិត្តរបស់បណ្ដាជំនាន់ឈានទៅមុខ និងភារកិច្ចជាម្ចាស់អនាគត របស់មាតុប្រទេស៕ ”

ពិធីលើក​ដំកើងជាងវ័យក្មេងពូកែក្នុងទូទាំងប្រទេស (internet)