ក្នុងឱកាសរំលឹកខួបលើកទី ៥១ ទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦) មូលដ្ឋាននានាទូទាំងប្រទេសបានរៀបចំកម្មវិធីដ៏មានអត្ថន័យជាច្រើន ទាំងដើម្បីរំលឹកដល់ប្រវត្តិសាស្ត្រ ផ្សព្វផ្សាយរូបភាពនៃទឹកដីនិងមនុស្សវៀតណាម ទាំងដើម្បីរីកសាយភាយស្មារតីសាមគ្គីភាព បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិផងដែរ។

រដ្ឋធានីហាណូយត្រូវបានតុបតែងយ៉ាងត្រចះត្រចង់ដោយទង់និងផ្កា ដើម្បីអបអរសាទរទិវាបង្រួបបង្រួមប្រទេសជាតិ បានទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេសមួយចំនួនធំ។ ក្នុងថ្ងៃទី ៣០ ខែមេសា មានភ្ញៀវទេសចរចំនួនជាង ២ ម៉ឺននាក់បានមកវិមានតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ រួមទាំងភ្ញៀវទេសចរបរទេស​​ ៤២៨០ នាក់។ ទន្ទឹមជាមួយគ្នានោះ ទីក្រុងបានរៀបចំការតាំងពិព័រណ៍ជាច្រើនដ៏សម្បូរទៅដោយអត្ថន័យប្រវត្តិសាស្ត្រ។

នៅទីក្រុងហូជីមិញ ទិវាបុណ្យ “បង្រួបបង្រួមទឹកដី" ត្រូវបានរៀបចំឡើងជាមួយនឹងសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាជាច្រើន ដែលបង្កើតបរិយាកាសដ៏រីករាយក្នុងប្រជាជន។ ចំណុចលេចធ្លោគឺកម្មវិធីសិល្បៈដ៏វិសេសវិសាល និងកម្មវិធីបាញ់កាំជ្រួចនៅតាមទីកន្លែងផ្សេងៗគ្នា ដើម្បីបម្រើប្រជាជននិងភ្ញៀវទេសចរ។

អ្នកទេសចរ Richard Evans (មកពីតំបន់ Wales ចក្រភពអង់គ្លេស) បានចែករំលែកថា លោកពិតជាមានសំណាងល្អដែលបានធ្វើដំណើរកំសាន្តនៅប្រទេសវៀតណាមក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ។

“ខ្ញុំបានស្វែងយល់ច្រើនអំពីប្រទេសវៀតណាម។ ក្នុងដំណើរពីទីក្រុងហូជីមិញទៅកាន់ទីកន្លែងផ្សេងទៀត ខ្ញុំបានរៀនច្រើនអំពីប្រវត្តិសាស្ត្រវៀតណាមក្នុងរយៈពេលបីសប្តាហ៍នៅទីនេះ។ ខ្ញុំពិតជាចូលចិត្តប្រជាជនវៀតណាមដ៏រួសរាយរាក់ទាក់។ លើសពីនេះ ម្ហូបអាហារ ភេសជ្ជៈ ផ្សារ បរិយាកាស សូម្បីតែអាកាសធាតុ អ្វីៗទាំងអស់គឺអស្ចារ្យណាស់”។

ទីក្រុង កឹនធើ បានរៀបចំសកម្មភាពវប្បធម៌ និងពិធីបុណ្យដ៏ផុសផុលជាច្រើន ជាពិសេសពិធីបុណ្យនំប្រជាប្រិយភាគខាងត្បូងលើកទី ១៣ ដោយមានស្តង់ជាង ៣០០ ដែលរួមចំណែកដល់ការលើកតម្កើងតម្លៃម្ហូបអាហារប្រពៃណី៕