ពិធីលើកដំកើងនិងប្រគល់ប្រសិទ្ធនាម “កសិករវៀតណាមឆ្នើមឆ្នាំ២០១៣”
15/10/2013 11:41
(VOVworld)-នាថ្ងៃទី១៥តុលា នៅទីក្រុងហាណូយ ក្នុងឳកាសរំលឹកខួបលើកទី ៨៣ នៃទិវាបង្កើតសមា គមកសិករវៀតណាម (១៤តុលា១៩៣០-១៤តុលា ២០១៣)

លើកដំកើងនិងប្រគល់ប្រសិទ្ធនាម “កសិករវៀតណាមឆ្នើមឆ្នាំ២០១៣” (រូបថតៈ chinhphu.vn) (VOVworld)-នាថ្ងៃទី១៥តុលា នៅទីក្រុងហាណូយ ក្នុងឳកាសរំលឹកខួបលើកទី៨៣ នៃទិវាបង្កើតសមាគមកសិករវៀតណាម (១៤តុលា១៩៣០-១៤តុលា២០១៣) គណៈកម្មាធិការឃោសនាប្រជាជនមជ្ឈឹមបានរួមផ្សំជាមួយសមាគមកសិករវៀត ណាមរៀបចំកម្មវិធីសិល្បៈ “មោទនភាពកសិករវៀតណាម” និងប្រគល់ប្រសិទ្ធ នាម “កសិករវៀតណាមឆ្នើមឆ្នាំ២០១៣”។ នេះជាលើកដំបូងដែលពិធីប្រគល់ ប្រសិទ្ធនាមនេះបានរៀបចំឡើង ដោយគោលដៅអះអាងនិងលើក កំពស់តួនាទី របស់កសិករវៀតណាមក្នុងដំណើការកសាងនិងអភិវឌ្ឍន៌ប្រទេសជាតិ។ កសិករ ចំនួន៦២នាក់បានលើកដំកើងលើកនេះសុទ្ធតែជាកសិករឆ្នើម មកពីគ្រប់ទិសទី របស់វៀតណាម។ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang អះអាងថា៖ “សព្វថ្ងៃនេះ កសិករវៀតណាមជាកម្លាំងច្រើនកុះក ដែលស្រូប យក៧០%នៃ ចំនួនប្រជាជន និង៥០% នៃកម្លាំងពលករកំពុងពង្រីកតួនាទីសំ ខាន់ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មធ្វើសមាហ រណកម្មអន្តរជាតិ កសាងនិងការពារប្រទេសវៀតណាម។ រាល់សមិទ្ធិដ៏ធំធេង មានអត្ថន័យប្រវត្តិ សាស្រ្ត ដែលប្រទេសជាតិសម្រេចបានក្នុងរយៈ៣០ឆ្នាំផ្លាស់ ប្តូរថ្មីមានការរួមចំណែកយ៉ាងធំ ធេង និងមានមោទនភាពរបស់ប្រជាកសិករ៕
Related






