ពិធីបិទ Festival Hue ២០១២
16/04/2012 09:58
(VOVworld) – នាយប់ថ្ងៃទី ១៥មេសា ពិធីបិទ Festival Hue ២០១២ បានប្រព្រឹត្តទៅនៅទីលាន Dai Noi Hue ខេត្ត Thua Thien Hue (ភាគកណ្ដាលវៀតណាម)។
(VOVworld) – នាយប់ថ្ងៃទី ១៥មេសា ពិធីបិទ Festival Hue ២០១២ បានប្រព្រឹត្តទៅ នៅទីលាន Dai Noi Hue ខេត្ត Thua Thien Hue (ភាគកណ្ដាលវៀតណាម)។ ថ្លែងមតិ នៅក្នុងពិធីបិទ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue និងជា ប្រធានគណៈចាត់តាំង Festival Hue ២០១២ លោក Ngo Hoa បានសង្កត់ធ្ងន់ ថា៖ Festival Hue ២០១២ បានបញ្ចប់ប្រកបដោយជោគជ័យ។ “ការសម្តែងរបស់ក្រុមសិល្បៈនានា សុទ្ធតែលើកដំកើងបណ្ដាដំលៃវប្បធម៌ប្រពៃណី បង្ហាញ ស្មារតីជួបប្រាស្រ័យ សាមគ្គីភាព សមាហរណកម្មនិងអភិវឌ្ឍន៍ និងអះអាង ទីក្រុង Hue គឺជា ទីក្រុង Festival ពិសេសរបស់វៀតណាម។ Festival លើកនេះ បាន បន្សស់ទុកនូវចំណាប់អារម្មណ៍ ដ៍ខ្លាំងក្លាបំផុត។” ស្តីពី Festival លើកនេះ ឯកអគ្គរដ្ឋទូត Venezuela ប្រចាំនៅវៀតណាម លោក Jorge Rondon Uzcategui បានចាត់ទូកថា៖ “ខ្ញុំសប្បាយរីករាយយ៉ាគ្រៃលែងដោយសារនេះ គឺជាលើកដំបូងដែលខ្ញុំក៏ដូចជាក្រុមសិល្បៈរបស់ Venezuela ត្រូវបាន ចូលរួមក្នុង Festival មួយនៅវៀតណាម។ ការគាំទ្ររបស់ទស្សនិកជនវៀតណាម មានអត្ថន័យ ដ៏ធំចំពោះបណ្ដាសិល្បៈករ និងបង្ហាញនូវចំណងមិត្តភាពយ៉ាងខ្លាំងក្លារវាងវៀត ណាមនិង Venezuela។” Festival Hue លើកទី៨នឹងប្រព្រឹត្តទៅនាថ្ងៃទី ១២ មេសាឆ្នាំ ២០១៤៕ ពិធីបិទ Festival Hue ២០១២ (Image: Internet)
Related






