VOV WorldVOV World
ពិធីបំផុសយុទ្ធនាការផ្ញើរសារគាំទ្រ “តភ្ជាប់សមុទ្រខាងកើត”
16/09/2013 11:25
Vovworld-យុទ្ធនាការនឹងបាន​ប្រព្រឹត្តទៅក្នុងរយៈពេល១ខែ ចាប់ពីថ្ងៃទី១៥កញ្ញាដល់ថ្ងៃទី១៤តុលាឆ្នាំ២០១៣។
ពិធីបំផុសយុទ្ធនាការផ្ញើរសារគាំទ្រ “តភ្ជាប់សមុទ្រខាងកើត”
យុទ្ធនាការនឹងបានប្រព្រឹត្តទៅក្នុងរយៈពេល១ខែ ចាប់ពីថ្ងៃទី១៥កញ្ញាដល់ថ្ងៃទី១៤តុលាឆ្នាំ២០១៣។ (VOV)         Vovworld- ពិធីបំផុសយុទ្ធនាការផ្ញើរសារគាំទ្រ “តភ្ជាប់សមុទ្រខាងកើត” ត្រូវ​បានរៀបចំនារសៀលថ្ងៃទី១៦កញ្ញានៅទីក្រុងហាណូយ។ យុទ្ធនាការនឹងបាន​ប្រព្រឹត្តទៅក្នុងរយៈពេល១ខែ ចាប់ពីថ្ងៃទី១៥កញ្ញាដល់ថ្ងៃទី១៤តុលាឆ្នាំ២០១៣។ បណ្ដារបៀបគាំទ្រយុទ្ធនាការពោលខាងលើគឺផ្ញើសារតាមរយៈខ្លោងទ្វាព័ត៌មាន​អេលិចត្រូនិកមនុស្សធម៍ជាតិជាមួយអក្សរ BD រឺ BIENDONG ផ្ញើរលេខ១៤០០ (សារ​នីមួយៗមានតំលៃ១ម៉ឺនដុង) រឺគាំទ្រផ្ទាល់ដោយវត្ថុនានា។ នៅពិធីបំផុស ដំណាងជាច្រើនបានរួមគ្នាផ្ញើរសារគាំទ្រដោយប្រាក់ សំរាប់គណៈចាត់តាំង​ យុទ្ធនាការ។ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Le Nam Thang បានឲ្យដឹងថា៖         “គោលដៅនៃយុទ្ធនាការភាគច្រើនប្រមូលផ្ដុំទៅក្នុងការចលនាប្រជាជនគ្រប់ ស្រទាប់ក្នុងសង្គម ថែមទាំងជនវៀតណាមនៅឯបរទេស អង្គការអង្គភាពអាជីវកម្ម​វៀតណាមនិងអន្តរជាតិនៅវៀតណាមរួមចំណែកប្រភពកំលាំងជួយអ្នកនេសាទ​ទិញបណ្ដាសម្ភារៈព័ត៌មានទាក់ទង។​ គោលដៅរបស់យើងខ្ញុំគឺខំប្រឹងប្រែង​រៃអង្គាស​បានប្រាក់យ៉ាងតិចបំផុត១ម៉ឺនលានដុង៕”