VOV WorldVOV World
ពិធីបើកនៃទិវាបុណ្យវប្បធម៌-កីឡានិងទេសចរណ៍តំបន់ ជនរួមជាតិចាមនៅខេត្ត Ninh Thuan ឆ្នាំ ២០១២
15/10/2012 08:41
(VOV) – នាយប់ថ្ងៃទី ១៤ តុលា នៅទីក្រុង Phan Rang – Thap Cham ខេត្ត Ninh Thuan (ភាគកណ្ដាលវៀតណាម) ទិវាបុណ្យវប្បធម៌-កីឡានិងទេសចរណ៍តំបន់ ជនរួមជាតិ ចាមនៅខេត្ត Ninh Thuan ឆ្នាំ ២០១២ បានបើកដោយ ប្រធានបទ “វប្បធម៌ចាម-អភិរក្សពង្រីកនិងសមាហរណកម្ម”។
ពិធីបើកនៃទិវាបុណ្យវប្បធម៌-កីឡានិងទេសចរណ៍តំបន់ ជនរួមជាតិចាមនៅខេត្ត Ninh Thuan ឆ្នាំ ២០១២
(VOV) – នាយប់ថ្ងៃទី ១៤ តុលា នៅទីក្រុង Phan Rang – Thap Cham ខេត្ត Ninh Thuan (ភាគកណ្ដាលវៀតណាម) ទិវាបុណ្យវប្បធម៌-កីឡានិងទេសចរណ៍តំបន់ ជនរួមជាតិចាមនៅខេត្ត Ninh Thuan ឆ្នាំ ២០១២ បានបើក ដោយប្រធានបទ “វប្បធម៌ចាម-អភិរក្សពង្រីកនិងសមាហរណកម្ម”។ ថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Ho Anh Tuan បានសង្កត់ធ្ងន់ថា៖ “ទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍តំបន់ជនរួមជាតិចាមនៅខេត្ត Ninh Thuan ឆ្នាំ ២០១២ ត្រូវបានរៀបចំឡើងក្នុងឱកាសពិធីបុណ្យ Kate ប្រពៃណីរបស់ជនរួម ជាតិចាម ដែលលើតម្កើងនូវតំលៃវប្បធម៌ចាមក្នុងវប្បធម៌នៃបណ្ដាជនជាតិវៀត ណាម។ ព្រឹត្តិការនេះមិនត្រឹមតែជាការជួបប្រាស្រ័យដើម្បីបង្កើនសាមគ្គីភាពផ្សព្វ ផ្សាយនិងឧទ្ទេសនាមអំពីជនជាតិចាម ប៉ុណ្ណោះទេ ថែមទាំងជាឱកាសធ្វើសកម្មភាព ស្រាវជ្រាវជាក់ស្តែង រួមចំណែកក្នុងការថែទាំជីវភាពខាងវប្បធម៌ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិចាមឲ្យបានខ្លាំងក្លាថែមទៀត។” ទិវាបុណ្យវប្បធម៌-កីឡានិងទេសចរណ៍តំបន់ជនរួមជាតិចាមនៅខេត្ត Ninh Thuan លើកទី ២ ឆ្នាំ ២០១២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ទី ១៦ តុលា៕