VOV WorldVOV World
ពិធីបើកសម្ពោធសារមន្ទីវប្បធម៌ជនជាតិនៃបណ្ដាប្រទេសនៅអាស៊ី-អាគ្នេយ៍
01/12/2013 08:37
(VOVworld) – នារសៀលថ្ងៃទី​៣០ វិច្ឆិកា ពិធីបើក សម្ពោធសារមន្ទីវប្បធម៌ ជនជាតិនៃបណ្ដាប្រទេស នៅអាស៊ី-អាគ្នេយ៍បានប្រារព្វឡើងនៅសារមន្ទីជនជាតិ វិទ្យាវៀតណាមនៅទីក្រុងហាណូយ។
ពិធីបើកសម្ពោធសារមន្ទីវប្បធម៌ជនជាតិនៃបណ្ដាប្រទេសនៅអាស៊ី-អាគ្នេយ៍
ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក   Vu Duc Dam ចូលរួមពិធីបើកសម្ពោធសារមន្ទីវប្បធម៌ ជនជាតិនៃបណ្ដាប្រទេសនៅអាស៊ី-អាគ្នេយ៍​ (Image: Vietnam+) (VOVworld) – នារសៀលថ្ងៃទី​៣០ វិច្ឆិកា ពិធីបើកសម្ពោធសារមន្ទីវប្បធម៌ជនជាតិ នៃបណ្ដាប្រទេសនៅអាស៊ី-អាគ្នេយ៍បានប្រារព្វឡើងនៅសារមន្ទីជនជាតិវិទ្យាវៀត ណាមនៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក  Vu Duc Dam បានឲ្យ​ដឹង​​ថា៖ ទោះបីជាមានទ្រង់ទ្រាយតូចក្តី ប៉ុន្តែ សារមន្ទី វប្បធម៌ជនជាតិនៃបណ្ដាប្រទេសនៅអាស៊ី-អាគ្នេយ៍នឹងជាទីកន្លែងជួបប្រាស្រ័យ វប្បធម៌មិនត្រឹមតែរវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន ប៉ុណ្ណោះទេថែមទាំង រវាងបណ្ដាខឿនវប្បធម៌ផ្សេងៗទៀតក្នុងតំបន់និងលើសកលលោក ទៀតផង។ ឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យសារៈមន្ទីជនជាតិវិទ្យាវៀតណាមបន្តសុក្រិដនិង អភិវឌ្ឍន៍សារៈមន្ទីវប្បធម៌នៃបណ្ដាជនជាតិនៅអាស៊ី-អាគ្នេយ៍ដោយ ឥតឈប់ឈរ ព្រមទាំង មានការផ្តើមគំនិត សកម្មភាពជាក់ស្តែង ដើម្បីជួយ ប្រជាជនវៀតណាម យល់បន្ថែមអំពីវប្បធម៌ជនជាតិ។ សារៈមន្ទីនេះនឹងចាប់ផ្តើម សកម្មភាពចាប់ពីថ្ងៃ ទី ១ ធ្នូ ឆ្នាំ ២០១៣៕