ពិធីបើកសន្និសីទជនវៀតណាមនៅឯបរទេសលើកទី ២
27/09/2012 09:02
(VOVworld) - នាថ្ងៃទី ២៧ កញ្ញា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) សន្និសីទជនវៀតណាមនៅ ឯបរទេសលើកទី ២ បានបើកជាផ្លូវការ ដោយប្រធានបទ “ទស្សនៈវិស័យដល់ឆ្នាំ ២០២០ សហគមន៍ជន វៀតណាមនៅឯបរទេសធ្វើសមាហរណកម្មនិង អភិវឌ្ឍន៍ជាមួយមាតុប្រទេស”។
(VOVworld) - នាថ្ងៃទី ២៧ កញ្ញា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) សន្និសីទជនវៀតណាមនៅឯបរទេសលើកទី ២ បានបើកជាផ្លូវការ ដោយប្រធានបទ “ទស្សនៈវិស័យដល់ឆ្នាំ ២០២០ សហគមន៍ជនវៀតណាមនៅឯបរទេសធ្វើសមាហរ ណកម្មនិងអភិវឌ្ឍន៍ជាមួយមាតុប្រទេស”។ សន្និសីទនេះត្រូវបានរៀបចំឡើងដោយ គណៈកម្មាធិការរដ្ឋទទួលបន្ទុកបញ្ហាជនវៀតណាមនៅឯបរទេសនិងក្រសួងការបរ ទេសវៀតណាមគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានទាក់ទាញតំណាង ចំនួន ១ ពាន់នាក់ ចូលរួម។ ជនវៀតណាមនៅអាមេរិកមួយនាក់ មេធាវី Dinh Viet Tu ដែលចូលរួមសន្និសីទនេះ បានឲ្យដឹងថា៖“នេះគឺជាលើកទី ២ ខ្ញុំបានចូលរួមសន្និសីទ ជនវៀតណានៅមឯបរទេស។ ខ្ញុំឃើញថា៖ សន្និសីទលើកនេះត្រូវបានរៀបចំឡើង យ៉ាងល្អជាងបើប្រៀបនឹងសន្និសីទលើកទី ១ ។ ខ្ញុំយកចិត្តទុកដាក់ដល់បញ្ហាអំពី សមាគមជនវៀតណាម នៅឯបរទេស ដែលបានពិភាក្សារក្នុងសន្និសីទលើកនេះ”៕
Related






