ពិធីប្រកាសបណ្ដាផលិតផលនៃគំរោងការនិពន្ធប្រវត្តិសាស្ត្រពិសេសវៀតណាម-ឡាវ
19/10/2012 11:36
(VOV)_នាព្រឹកថ្ងៃទី ១៩តុលា នៅទីក្រុងហាណូយ បាន ប្រព្រឹត្តទៅ ពិធីបូក សរុបការងារនិពន្ធ បោះពុម្ភ និងប្រកាស់ ជាសាធារណះរាល់ ផលិតផល នៃគំរោងការចងក្រងប្រវត្តិ សាស្ត្រ ទំនាក់ទំនងពិសេសវៀតណាម - ឡាវ ឡាវ-វៀតណាម ក្នុងដំណាក់កាល ១៩៣០ - ២០០៧។

(VOV)_នាព្រឹកថ្ងៃទី ១៩តុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ ពិធីបូក សរុប ការងារនិពន្ធ បោះពុម្ភ និងប្រកាស់ជាសាធារណះរាល់ ផលិតផល នៃគំរោងការចងក្រងប្រវត្តិសាស្ត្រ ទំនាក់ទំនងពិសេសវៀតណាម - ឡាវ ឡាវ-វៀតណាម ក្នុងដំណាក់កាល ១៩៣០ - ២០០៧។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang សង្កត់ធ្ងន់ថា៖ ក្នុងបរិយាកាស បក្សទាំងមូល ប្រជាជនទាំងមូល នៃប្រទេសទាំងពីរ វៀត ណាម-ឡាវកំពុងរៀបចំសកម្មភាពជាច្រើន ក្នុងឱកាស៖ ឆ្នាំសាមគ្គីភាព មិត្តភាព វៀត ណាម -ឡាវ ២០១២ អបអរសាទរ លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត លើក ទី ៣៥ ទិវាចុះហត្ថលេខា សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ វៀតណាម-ឡាវ ការប្រកាសជាសាធារណះផលិតផលពោខាងលើកាន់តែមានអត្ថន័យជ្រាលជ្រៅ៖ “ ប្រវត្តិសាស្ត្រ តស៊ូ កសាងនិងការពារប្រទេសជាតិ នៃប្រជាជាតិទាំងពីរវៀត ណាម និងឡាវថ្លៃថ្នូ និងត្រចេះត្រចង់ណាស់។ ក្នុងប្រវត្តិសាស្ត្រនេះ ប្រជាជាតិ វៀតណាម -ឡាវ បានពូនជ្រុំឡើង ចំណងទំនាក់ទំនងប្រពៃណី ដ៏ល្អប្រសើរ និងជាពិសេស តាំងពេល បក្ស កុម្មុយនីស្ត ឥណ្ឌូចិន ត្រូវបានបង្កើតឡើង ទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និង ប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ឡាវ ជាទំនាក់ទំនងស្មោះត្រង់ គំរូ កម្រមានក្នុងទំ នាក់ ទំនងអន្តរជាតិ។ ក្នុងរយះពេលជាង ៨០ឆ្នាំ កន្លងទៅ ចំណងទំនាក់ទំនងពិសេសនេះ ជា ប្រភពកម្លាំង ពលំ នាំបដិវត្តន៍វៀតនាម បដិវត្តន៍ឡាវ ដណ្ដើមបានស្នាដៃប្រវត្តិសាស្ត្រជា ច្រើន ជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន របស់ប្រជាជាតិទាំងពីរ ដែលត្រូវពង្រឹងនិងពង្រីក ជានិច្ច ក្នុងសភាពការណ៍ថ្មីនេះ៕ ” ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang (internet)
Related





