VOV WorldVOV World
ពិធីបុណ្យ Fukuoka (ជប៉ុន)នឹងជិតបានរៀបចំនៅទីក្រុងហាណូយ
16/08/2013 10:43
ពីថ្ងៃទី ២៧សីហាដល់ថ្ងៃទី១កញ្ញា ពិធីបុណ្យ Fukuoka (ជប៉ុន)នឹងបានរៀបចំ ឡើងនៅទីក្រុងហាណូយ
ពិធីបុណ្យ Fukuoka (ជប៉ុន)នឹងជិតបានរៀបចំនៅទីក្រុងហាណូយ
រូបថតៈ VnMedia.vn (VOVworld)-ក្នុងឱកាសរំលឹកអនុស្សាវរីយ៌លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការ ទូត វៀតណាម-ជប៉ុន ឆ្នាំមិត្តភាពវៀតណាម-ជប៉ុន២០១៣ និងរំលឹកអនុស្សាវរីយ៌ លើកទី ៥នៃ ទិវាចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាអំពីទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការរវាងទីក្រុងហាណូយជាមួយខេត្ត Fukuoka ពីថ្ងៃទី ២៧សីហា ដល់ថ្ងៃទី១កញ្ញា នៅទីក្រុងហាណូយ សកម្មភាពវប្បធម៌ សិល្បៈ ពិសេសនឹងបានរៀបចំឡើង។ នេះជាសកម្មភាព សំដៅកូសសញ្ញារាល់ សមិទ្ធិ សហប្រតិបត្តិការលេចធ្លោរបស់តំបន់ទាំងពីរ និងជាឱកាសល្អដើម្បី បង្កើនការ យល់ដឹង កិច្ចសហប្រតិបត្តិការរវាងប្រជាជនហាណូយជាមួយខេត្ត Fukuoka និយាយដោយឡែក ក៏ដួចជាប្រទេសទាំងពីរវៀតណាម-ជប៉ុន និយាយរួមផង ដែរ។ ចូលរួមកម្មវិធីនេះ មានគណៈប្រតិភូដឹកនាំដោយអភិបាល ខេត្ត Fukuoka ដំណាងស្ថានទូតជប៉ុនប្រចាំនៅវៀតណាម និងអង្គការ ស្ថាប័នមួយចំនួនទៀត ផងដែរ៕

More