VOV WorldVOV World
ពិធីបុណ្យមាឃបូជានិទាឃៈរដូវនៅបណ្ដាប្រទេសលើពិភពលោក។
25/02/2013 08:32
VOV-នាថ្ងៃទី២៤កុម្ភៈ (ពោលគឺថ្ងៃទី១៥កើតខែទីមួយ តាមច័ន្ទកតិ) ស្ថានទូតវៀតណាម​ប្រចាំ​នៅសហព័ន្ធ រុស្ស៊ីបានសហការជាមួយសមាគមអក្សរសាស្ត្រ សិល្បៈវៀត​ណាម​ប្រចាំនៅរុស្ស៊ីរៀបចំពិធីបុណ្យ មាឃបូជានិទាឃរដូវលើកទី១៥។
ពិធីបុណ្យមាឃបូជានិទាឃៈរដូវនៅបណ្ដាប្រទេសលើពិភពលោក។
        VOV-នាថ្ងៃទី២៤កុម្ភៈ (ពោលគឺថ្ងៃទី១៥កើតខែទីមួយតាមច័ន្ទកតិ) ស្ថានទូត វៀតណាម​ប្រចាំ​នៅសហព័ន្ធរុស្ស៊ីបានសហការជាមួយសមាគមអក្សរសាស្ត្រ សិល្បៈវៀត​ណាម​ប្រចាំនៅរុស្ស៊ីរៀបចំពិធីបុណ្យមាឃបូជានិទាឃរដូវលើកទី ១៥។ ថ្លែងមតិបើក​ពិធីបុណ្យ លោកស្រី Pham Thi Ngoc Bich អគ្គទីប្រឹក្សាស្ថានទូត វៀតណាមប្រចាំ​នៅសហព័ន្ធរុស្ស៊ីបានសង្កត់ធ្ងន់ថា៖         “ការដែលយើងរក្សារៀបចំពិធីបុណ្យមាឃបូជានិទាឃរដូវជាប្រចាំឆ្នាំគឺ​ជា ប្រការថ្លៃថ្លាណាស់។ ខ្ញុំវាយតំលៃខ្ពស់ចំពោះរាល់ការខំប្រឹងប្រែងរបស់សមាគម អក្សរសាស្ត្រ​សិល្បៈនិងមិត្តស្រឡាញ់កំណាព្យក្នុងការរៀបចំរាត្រីកំណាព្យមួយ ពោពេញទៅដោយអត្តសញ្ញាណវប្បធម៍វៀតណាមទោះបីយើងកំពុងរស់នៅ​ឆ្ងាយពីមាតុប្រទេសក្តី។” ពិធីបុណ្យមាឃបូជានិទាឃរដូវលើកទី១៥នៅសហព័ន្ធរុស្ស៊ី         បុណ្យតេត Nguyen Tieu​ក៏បានរៀបចំនៅរដ្ឋធានីប៉ារីស្ត ទីក្រុង​ Villebon sur Yvette ជាយក្រុងប៉ារីស្តបារាំងផងដែរ។         ក្នុងពេលនោះនាថ្ងៃទី២៣កុម្ភៈនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Dong Xuan នៅ​ រដ្ឋធានី​ Berlin អាល្លឺម៉ង់ ក្លឹបកំណាព្យ Berlin បានរៀបចំពិធីបុណ្យមាឃបូជា និទាឃៈរដូវលើកទី៤ជាមួយការចូលរួមរបស់កវី អ្នកស្រលាញ់កំណាព្យជាច្រើន កុះករ​មក​ពីដំបន់ជាច្រើនរបស់ប្រទេសអាល្លឺម៉ង់៕