ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ ទិវាបង្កើតគណៈកម្មាធិការការពារប្រទេសនិងសន្តិសុខរដ្ឋសភាវៀតណាម
26/09/2012 11:39
នាថ្ងៃទី ២៦ កញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការ ការពារប្រទេសនិង សន្តិសុខរដ្ឋសភាវៀតណាមបាន រៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ ទិវាបង្កើត គណៈកម្មាធិការ (ថ្ងៃទី ២៥ កញ្ញា)។
នាថ្ងៃទី ២៦ កញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការការពារប្រទេសនិង សន្តិសុខរដ្ឋសភាវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ ទិវាបង្កើតគណៈកម្មាធិការ (ថ្ងៃទី ២៥ កញ្ញា)។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា វៀតណាម Nguyen Sinh Hung បានអះអាងថា៖ បក្ស រដ្ឋវៀតណាមជានិច្ចកាល កំណត់ថា៖ ការកសាងនិងការពារមាតុប្រទេសសង្គមនិយមគឺជាភារៈកិច្ច យុទ្ធសាស្ត្រចំនួន ២ ។ ក្នុងនោះ ការងារការពារប្រទេសជាតិនិងសន្តិសុខគឺ ភារកិច្ចស្នូលរបស់ប្រជាជន ទាំងមូល ប្រព័ន្ធនយោបាយទាំងមូល។ ប្រធានរដ្ឋសភាវៀតណាមបានស្នើគណៈកម្មាធិការការពារប្រទេសនិង សន្តិសុខរដ្ឋសភាត្រូវបន្តរក្សាឲ្យបានរឹងមាំនិង ស្ថេរភាពនយោបាយ កាពារឯករាជ្យ អធិបតេយ្យភពនិងបូរណៈភាពដែនដីរបស់មាតុ ប្រទេស៕
Related






