ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនៅកម្ពុជា
22/12/2016 10:39
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក ទី៧២ទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនិងលើក ទី២៧ទិវាប្រជាជនវៀតណាមទាំងមូលការពារ ប្រទេសនោះ នាព្រឹកថ្ងៃទី២២ ធ្នូ ស្ថានទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជាបានរៀបចំពិធីដាក់កម្រងផ្កានៅវិមានមិត្តភាពវៀតណាម-កម្ពុជានៅរាជធានីភ្នំពេញ។
.jpg)
ទិដ្ឋភាពនៃពិធីនេះ (រូបថត៖nhandan.com.vn) (VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ទិវាបង្កើតកងទ័ព ប្រជាជនវៀតណាមនិងលើកទី២៧ទិវាប្រជាជនវៀតណាមទាំងមូលការពារប្រទេស នោះ នាព្រឹកថ្ងៃទី២២ ធ្នូ ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រ កម្ពុជាបាន រៀបចំពិធីដាក់កម្រងផ្កានៅវិមានមិត្តភាពវៀតណាម-កម្ពុជានៅរាជធានីភ្នំពេញ។ អនុរដ្ឋលេខាធិការកម្ពុជាលោក ភួង ស៊ីភឹន ឲ្យដឹងថាកម្ពុជានិងវៀតណាមជា ប្រទេសជិតខាងដែលមានទំនាក់ទំនងប្រពៃណីសាមគ្គី ជួយឧបត្ថម្ភគ្នា ហើយទំនាក់ ទំនងនេះនឹងមិនអាចកាត់ផ្ដាច់បានឡើយ។លោក ភួង ស៊ីភឹន សង្កត់ធ្ងន់ថា កម្ពុជា មានមោទនៈភាពនិងសប្បាយរីករាយចំពោះមុខការអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លារបស់ កងទ័ពប្រជាជនវៀតណាម។ នាយប់ថ្ងៃដដែល ស្ថានទូតវៀតណាមនិងស្ថាប័នទីប្រឹក្សាការពារប្រទេស វៀតណាមប្រចាំកម្ពុជាបានរៀបចំពិធីជប់លៀងដោយមានការចូលរួមរបស់ភ្ញៀវ កិត្តិយសនិងមន្ត្រីជាន់ខ្ពស់យ៉ាងច្រើនកុះករនៃប្រទេសទាំងពីរ៕
Related






