VOV WorldVOV World
អូស្ត្រាលីជានិច្ចកាលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងពោរពេញដោយសក្កានុពលរបស់វៀតណាម
24/04/2026 11:42
[VOVWORLD] - អូស្ត្រាលីតែងតែជាមិត្តដ៏គួរឱ្យទុកចិត្ត និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយពោរពេញដោយសក្កានុពល មានតួនាទីនិងឋានៈកាន់តែសំខាន់នៅក្នុងតំបន់ រួមគ្នាចែករំលែកផលប្រយោជន៍យុទ្ធសាស្ត្រជាច្រើនជាមួយវៀតណាម ក៏ដូចជាភាពស្រដៀងគ្នាក្នុងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចឌីជីថល និងស្វ័យភាពយុទ្ធសាស្ត្រ។
អូស្ត្រាលីជានិច្ចកាលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងពោរពេញដោយសក្កានុពលរបស់វៀតណាម
24.4-am_toi-16-australia-anh_1.jpg អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese (រូបថត៖ ថុង ញ៉ិត/TTXVN) នេះជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នាព្រឹកទី ២៤ ខែមេសានៅទីស្នាក់ការមជ្ឈិមបក្ស (ហាណូយ)។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីលោក  Anthony Albanese បានអះអាងថា អូស្ត្រាលីមានបំណង បង្កើនទំនាក់ទំនងជាមួយវៀតណាមបន្ថែមទៀត លើគ្រប់វិស័យ និងបានសន្យាថា នឹងរួមដំណើរ គំាទ្រនិងឧបត្ថម្ភវៀតណាមជានិច្ចក្នុងការអនុវត្តកំណែទម្រង់ដើម្បីសម្រេចគោលដៅក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ថ្នាក់ដឹកនាំអូស្ត្រាលីក៏បានបញ្ជាក់ផងដែរថា ស្ថិរភាព សន្តិសុខ និងវិបុលភាពរបស់អូស្ត្រាលីផ្សាភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក្នុងនោះ វៀតណាមជាដៃគូសំខាន់ផងដែរ;   លោកបានសង្កត់ធ្ងន់លើការគាំទ្រយ៉ាងខ្លាំងរបស់អូស្ត្រាលីចំពោះតួនាទីជាមជ្ឈភាពរបស់អាស៊ាន។ 24.4-am_toi-16-australia-anh_2.jpg អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយកដ្ឋមន្ត្រីអូស្ត្រាលី (រូបថត៖ ថុង ញ៉ិត/TTXVN) ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនទំនុកចិត្តនយោបាយតាមរយៈការផ្លាស់ប្ដូរ និងទំនាក់ទំនងជាប្រចាំនៅគ្រប់បណ្តាញបក្ស រដ្ឋ និងប្រជាជន ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏សំខាន់ និងមានប្រសិទ្ធភាពក្នុងវិស័យជាច្រើនទៀត។  អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម មានគៅលបំណង ចង់ឲ្យរដ្ឋាភិបាលអូស្ត្រាលីបន្តបង្កើតលក្ខណៈងាយស្រួល និងគាំទ្រដល់ក្រុមបញ្ញាវន្ត អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ជនវៀតណាមនៅអូស្ត្រាលី ក៏ដូចជាជួយនាំតម្លៃវប្បធម៌វៀតណាមឱ្យកាន់តែជិតស្និទ្ធនឹងប្រជាជនអូស្ត្រាលី៕ វ៉ាន់ ហ៊ីវ
TAG
VOV/VOVWORLD/អូស្ត្រាលី/ជានិច្ចកាល/ដៃគូយុទ្ធសាស្ត្រ/គ្រប់ជ្រុងជ្រោយ/ពោរពេញដោយសក្កានុពល/វៀតណាម

More