VOV WorldVOV World
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិននៅហុងកុង
18/01/2014 08:36
(VOV)_នាយប់ថ្ងៃទី ១៧ មករា អគ្គស្ថានសុងស៊ុលវៀតណាមប្រចាំ​នៅហុងកុង និងម៉ាកាវ (ចិន) បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី​៦៤នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន (ថ្ងៃទី១៨ មករា)។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិននៅហុងកុង
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិននៅហុងកុង(TTXVN) (VOV)_នាយប់ថ្ងៃទី ១៧ មករា អគ្គស្ថានសុងស៊ុលវៀតណាមប្រចាំ​នៅហុងកុង  និងម៉ាកាវ  (ចិន) បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី​៦៤នៃទិវាបង្កើតទំនាក់ ទំនងការទូតវៀតណាម-ចិន (ថ្ងៃទី១៨ មករា)។           ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Nha អគ្គសុងស៊ុល​វៀតណាម​ប្រចាំ នៅ ហុងកុង និងម៉ាកាវ(ចិន) បានរំលឹកឡើងវិញ ទំនាក់ទំនងមិត្តភាព  ប្រពៃណី រវាង វៀតណាមនិងចិន ក្នុងរយៈពេល៦៥ ឆ្នាំកន្លងទៅ និងទំនាក់​ទំនងមិត្តភាព កិច្ច សហ ប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិង​ពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។            រីឯ ប្រធានដំណាងការទូតចិន ប្រចាំនៅហុងកុង Fúwù lǐniànបាន​សង្កត់​ធ្ងន់​ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងហុងកុងនិងវៀតណាម បានដើរ​តួនាទីដ៏សែន សំខាន់មួយ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាមនិងចិន។ លោកFúwù  lǐniàn ​ក៏បានវាយតំលៃខ្ពស់រាល់ការខំប្រឹង​ប្រែងរបស់​អគ្គស្ថានសុងស៊ុលវៀតណាម  ក្នុងការបង្កើនទំនាក់ទំនង សហប្រតិបត្តិការ​រវាងហុងកុងនិងវៀតណាមទៀតផង៕