ពិធីដាក់ថ្មកសាងស្ដូប៖វីរជន Hoang Sa
17/01/2016 08:38
(VOV)_នាថ្ងៃទី១៧ មករា នៅស្រុកកោះ Ly Son បានប្រារព្វឡើងពិធីដាក់ដំថ្មដើមដំបូង ចាប់ផ្តើមសាងសង់ស្ដូប៖ វីរជន Hoang Sa នៅកោះ Lon Ly Son។
ពិធីដាក់ថ្មកសាងស្ដូប៖វីរជន Hoang Sa (VOV)_នាថ្ងៃទី១៧ មករា នៅស្រុកកោះ Ly Son បានប្រារព្វឡើងពិធីដាក់ដំថ្ម ដើមដំបូង ចាប់ផ្តើមសាងសង់ស្ដូប៖ វីរជន Hoang Sa នៅកោះ Lon Ly Son។ ថ្លែងមតិនៅទីនេះ លោក Dang Ngoc Tung ប្រធានសម្ព័ន្ធពលករវៀតណាម បានអះអាងថា៖ “ ខ្ញុំសង្ឃឹមថា៖ មណ្ឌលស្ដូបរំលឹកវិញ្ញាណក្ខ័ន្ឌវីរជន Hoang Sa នេះនឹងក្លាយ ទៅជាសំណង់មួយ ក្នុងចំណោមសំណង់ប្រវត្តិសាស្ត្រ វប្បធម៌ ពោពេញទៅដោយ អត្ថន័យសំខាន់ពិសេស របស់ប្រទេសជាតិ។” ការកសាងស្ដូបវីរជន Hoang Sa នេះ បានបង្ហាញនូវទឹកចិត្តរបស់ប្រជាពលរដ្ឋ យុទ្ធជនក្នុងទូទាំងប្រទេស ជានិច្ចកាលរួមដំណើរជាមួយប្រជាជននៅស្រុកកោះ Ly Son ជួយប្រជាជននៅទីនេះនឹងនរចិត្ត ក្តាប់ជាប់សមុទ្រ និងរំលឹកអោយជំនាន់ កូនចៅអំពីតំបន់ដីសមុទ្រដ៏ពិសិដ្ឋរបស់ប្រទេសជាតិ៕
Related






