VOV WorldVOV World
ពិនិត្យមើលសេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃសេចក្ដីព្រាងច្បាប់ដីធ្លី
25/09/2013 11:58
(VOV)_ថ្លែងមតិនៅក្នុងកិច្ចប្រជុំ ផ្តល់មតិចំពោះសេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ និងសេចក្ដីព្រាងច្បាប់ដីធ្លី ធ្វើវិសោធនកម្ម ​ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានអះអាង​
ពិនិត្យមើលសេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃសេចក្ដីព្រាងច្បាប់ដីធ្លី
កិច្ចប្រជុំ ផ្តល់មតិចំពោះសេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋ ធម្មនុញ្ញ ឆ្នាំ ១៩៩២ និងសេចក្ដីព្រាងច្បាប់ដីធ្លី ធ្វើវិសោធនកម្ម(VOV) (VOV)_ថ្លែងមតិនៅក្នុងកិច្ចប្រជុំ ផ្តល់មតិចំពោះសេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋ ធម្មនុញ្ញ ឆ្នាំ ១៩៩២ និងសេចក្ដីព្រាងច្បាប់ដីធ្លី ធ្វើវិសោធនកម្ម ​ប្រធានរដ្ឋសភាវៀត​ណាម លោក Nguyen Sinh Hung បានអះអាង​ថា÷ ​សេចក្ដីព្រាងធ្វើវិសោធនកម្ម ​រដ្ឋ​ធម្មនុញ្ញ ឆ្នាំ ១៩៩២ និងសេចក្ដីព្រាងច្បាប់ដីធ្លី ធ្វើវិសោធនកម្ម ដើរតួនាទីដ៏សែន សំខាន់ ចំពោះប្រទេសជាតិ ដូច្នេះ ការរៀបចំសន្និសិទលើកនេះគឺសំដៅទទួលអោយ បានគោលដៅអំពីគុណភាព ​និងការស្រុះចិត្តគំនិតចំពោះសេចក្ដីព្រាងចំនួន២ពោល ខាងលើ ​មុនពេល​ដាក់ជូនទៅកិច្ចប្រជុំលើកទី៦រដ្ឋសភានីតិកាលទី១៣ដែល​គ្រោង​នឹង​ ប្រារព្វ​ឡើងនាថ្ងៃទី ២១តុលាខាងមុខ។ ក្នុងរយះពេល២ថ្ងៃប្រជុំ បណ្តាតំណាងបានប្រមូលផ្តុំមតិទៅលើសេចក្ដី​ពង្រៀង​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ ១៩៩២ ​ដោយមានខ្លឹមសារខំខាន់ៗដូចជា តួនាទីដឹក​នាំរបស់បក្សតួនាទីរបស់រណសិរ្សមាតុភូមិ សហជីព សិទ្ធិរបស់រដ្ឋសភាចំពោះការ យកសន្លឹកឆ្នោតទំនុកទុកចិត្តនិងបោះឆ្នោតទំនុកទុកចិត្ត…ជាដើម។ ក៏នៅក្នុង​កិច្ចប្រជុំនេះដែរ បានមានមតិជាច្រើន ពិភាក្សាអំពីការកំណត់សមត្ថភាពនៃក្រុម ប្រឹក្សាររដ្ឋធម្មនុញ្ញ។ លោក Do Van Duong សមាជិក​សភា​មណ្ឌលទីក្រុងហូជីមិញ  បានស្នើថា÷ “ ចំពោះឯកសាររបស់ប្រធានរដ្ឋ នាយករដ្ឋមន្ត្រី ដែលជា​អ្នកដឹកនាំ​ក្បាលម៉ាស៊ី រដ្ឋ ​យើងត្រូវពិនិត្យមើលមុនពេលចេញផ្សាយ។ ខ្ញុំចាត់ទុកថា÷ ​ឯកសាររបស់បណ្ដា​ក្រសួង ស្ថាប័នគ្រប់គ្រងបានចេញផ្សាយឯកសារច្បាប់ជាច្រើនណាស់ ដោយហេតុ នេះក៏ត្រូវយកចិត្តទុកដាក់ដល់ការពិនិត្យឡើងវិញដែរ៕”

More