VOV WorldVOV World
ពង្រីកតួនាទីរបស់យុវជនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
22/05/2013 06:50
(VOV)_នាថ្ងៃទី២២ ឧសភា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ និងក្រសួងផែនការនិងវិនិយោគវៀតណាម បានរៀបចំពិធីចុះហត្ថលេខាលើកម្មវិធី រួមសហការ÷ ពង្រីកតួនាទីរបស់យុវជន​ក្នុងការកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព ពីឆ្នាំ២០១៣-២០១៧។​
ពង្រីកតួនាទីរបស់យុវជនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
(VOV)_នាថ្ងៃទី២២ ឧសភា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយ នីស្តហូជីមិញ និងក្រសួងផែនការនិងវិនិយោគវៀតណាម បានរៀបចំពិធីចុះហត្ថ លេខាលើកម្មវិធី រួមសហការ÷ ពង្រីកតួនាទីរបស់យុវជន​ក្នុងការកសាងនិងអភិវឌ្ឍន៍ សេដ្ឋកិច្ចសមូហភាព ពីឆ្នាំ២០១៣-២០១៧។​ថ្លែងមតិនៅទីនេះ លោក  Nguyen Dac  Vinh លេខាទីមួយ មជ្ឈឹមសម្ព័ន្ធ​សមាគម​យុវជន បានអោយដឹងថា÷ ក្នុងរយះ ពេល កន្លងទៅ ដោយការជួយ​ឧបត្ថម្ភរបស់ក្រសួងផែនការនិងវិនិយោគ សម្ព័ន្ធយុវជនបាន កសាងគំរោងការណ៍ជាច្រើន ដូចជា÷ សម្ព័ន្ធយុវជនចូលរួមការកកសាង​ជនបទថ្មី  យុវជនជាមួយវប្បធម៌ចរាចរ…។ល។ តាមរយះសកម្មភាពទាំងនោះ យុវវ័យក្នុងទូ ទាំងប្រទេស មានឱកាសជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋ​កិច្ច សង្គម និងពង្រីកបាន ចរិត លក្ខណះឈានទៅមុខរបស់ខ្លួន។ បង ​Nguyen Dac Vinh បានចាត់ទុកថា÷           “ ក្នុងស្ថានភាពជាក់ស្ដែង បណ្ដាអង្គការសម្ព័ន្ធយុវជននៅមូល​ដ្ឋាន ក៏ដូចជា  យុវជន ​ជាជំហានដំបូងបានទាក់ទងផ្ទាល់ ជាមួយការងារនេះ។ ទី​មួយ គឺក សាង បណ្ដាក្រុមសហប្រតិបត្តិការធ្វើសេវាកម្មកសិកម្មនានា។ នា​ពេលថ្មីៗនេះ យុវជន បានប្រមូលផ្តុំជាមួយគ្នាដើម្បីខ្ចីទុន និងរៀបចំបណ្ដា​រូបសណ្ឋានចិញ្ជឹមសត្វ ជល ផល …។ល៕” ពង្រីកតួនាទីរបស់យុវជនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច(TTXVN)