VOV WorldVOV World
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីបានបញ្ចប់ ព្រះរាជដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមប្រកបដោយជោគជ័យ
26/09/2012 06:45
(VOVworld) -នាព្រឹកថ្ងៃទី ២៦ កញ្ញា ព្រះករុណាព្រះ បាទសម្ដេចព្រះ បរមនាថនរោត្តមសីហមុនីរួមជាមួយ គណៈប្រតិភូវជាន់ ខ្ពស់កម្ពុជាបានបញ្ចប់ព្រះរាជ ដំណើរទស្សនកិច្ចថ្នាក់ រដ្ឋនៅវៀតណាមប្រកប ដោយជោគជ័យ។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីបានបញ្ចប់ ព្រះរាជដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមប្រកបដោយជោគជ័យ
(VOVworld) -នាព្រឹកថ្ងៃទី ២៦ កញ្ញា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី រួមជាមួយគណៈប្រតិភូវជាន់ខ្ពស់កម្ពុជាបានបញ្ចប់ព្រះរាជដំណើរទស្សន កិច្ចថ្នាក់រដ្ឋនៅវៀតណាមប្រកបដោយជោគជ័យ។ មុននោះ នារសៀលថ្ងៃទី ២៥ កញ្ញា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីទ្រង់បានជួបសន្ទនាជាមួយ អគ្គលេខាគណៈកម្មាធិការមជ្ឃឹមបក្សកម្មុយនិស្តវៀតណាម Nguyen Phu Trong។ ក្នុង ជំនួបសន្ទនានេះ ភាគីទាំង ២ បានអះអាងថា៖ ដំណើរទស្សនកិច្ច លើកនេះរបស់ព្រះ ករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីគឺជា ព្រឹត្តិការណ៍សំខាន់ក្នុងឆ្នាំ មិត្តភាពវៀតណាម-កម្ពុជា រួមចំណែកនាំទំនាក់ទំនង  វៀតណាម-កម្ពុជាឡើងកំរិតថ្មី មួយដើម្បី សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិង អភិវឌ្ឍន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលើសកលលោក។ អគ្គលេខា Nguyen Phu Trong បានអះអាងនូវ គោលនយោបាយ កិច្ចការបរទេសមុនក៏ដូចជាក្រោយរបស់វៀតណាមក្នុងការផ្តល់អាទិភាពដល់ការបង្កើន ការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជាឲ្យខ្លាំងក្លា ថែមទៀត៕ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីទ្រង់បានជួបសន្ទនា ជាមួយ អគ្គលេខាគណៈកម្មាធិការមជ្ឃឹមបក្សកម្មុយនិស្តវៀតណាម Nguyen Phu Trong។ (Image: Vietnamplus)